Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

រថយន្ត​កងវិស្វកម្ម​យោធា​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​

​វេលា​ម៉ោង​១៣ និង​៣០ នាទី រសៀល ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៤​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦A ចន្លោះ​ស្ពាន​លេខ​១៣-១៤ ត្រង់ចំណុច​ភូមិ​កោះ​រកា ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​រវាងរ​ថ​យន្ត​ម៉ាក KAMAZ មួយគ្រឿង​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​01.3-6899 របស់​ក្រសួងការពារជាតិ​បុក​ជាមួយ​ទោចក្រយានយន្ត​១​គ្រឿង​ម៉ាក Honda Dream C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BN-6071 បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែងកើតហេតុ និង​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ មានឈ្មោះ​សារឿន សំអឿន ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល ជា​អ្នកបើកបរ​ទោចក្រយានយន្ត​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង និង​អ្នក​រង​បួស​ធ្ងន់​មានឈ្មោះ សួន ចាន់ថា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ស្រុក​-​ខេត្ត​ដូចគ្នា ជា​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ សារឿន សំអឿន​។ រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​ហេតុដែល​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាសទិស​គ្នា​ជាមួយ​ទោចក្រយានយន្ត​នោះ​មានឈ្មោះ សុន ណ​យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ស្រុក​បាទី ខេត្តតាកែវ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ក្នុង​កងវិស្វកម្ម​ក្រសួង​ការពារជាតិ​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ​ជនរងគ្រោះ​ដែល​រង​បួស​ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​សាកសព​ជនរងគ្រោះ​ម្នាក់ទៀត​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ខណៈដែល​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវបាន​ឃាត់ខ្លួន រួមទាំង​រថយន្ត និង​ទោចក្រយានយន្ត ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ដើម្បី​បន្ត​ដោះស្រាយ​តាម​ក្រោយ​៕​

dessed

deesee


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item