Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឥទ្ធិពល​ស្នេហា​សង្សារ​បែកចិត្ត​ធ្វើ​ឲ្យ​កញ្ញា​វ័យក្មេង​អាយុ​២០​ឆ្នាំ​ម្នាក់​ដាច់​ចិត្ត​លោត​សម្លាប់​ខ្លួន​ពីលើ​ផ្ទះ​ជាន់​ទី​៣

​ក្រោម​ឥទ្ធិពល​នៃ​សេចក្តី​ស្នេហា​ព្រោះតែ​សង្សារ​បែកចិត្ត​ បាន​ធ្វើ​ឲ្យ​កញ្ញា​វ័យក្មេង​អាយុ​២០​ឆ្នាំ​ម្នាក់​ដាច់​ចិត្ត​លោត​សម្លាប់​ខ្លួន​ពីលើ​ផ្ទះ​ជាន់​ទី​៣​ កាលពី​វេលា​ម៉ោង​០០​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៤​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​រស់នៅ​ក្បែរ​ខាង​ទាំង​យប់​ នៅ​ត្រង់​ចំណុច​ផ្ទះ​ជួល​លេខ​១៣R​ ភូមិ​ទួល​គោក​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ។​

​ស្ត្រី​វ័យក្មេង​ដែល​ដាច់​ចិត្ត​លោត​ពីលើ​ផ្ទះ​ជាន់​ទី​៣​ប៉ង​សម្លាប់​ខ្លួន​នោះ​ ឈ្មោះ​ ឃុំ​ មាន​ អាយុ​២០​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម​ មុខរបរ​ជា​កម្មការិនី​រោងចក្រ​ ស្នាក់​នៅ​បន្ទប់​លេខ​៣២០​ ផ្ទះ​ជួល​កើតហេតុ​ខាងលើ​ និង​មាន​សង្សារ​បណ្តូលចិត្ត​ឈ្មោះ​ យ៉ាំ​ យ៉​ត​ អាយុ​២២​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម​ និង​ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ក្បែរ​គ្នា​ ខណៈ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ ត្រូវ​បាន​អ្នក​រស់នៅ​ជិតខាង​សង្កេត​ឃើញ​ថា​ នាង​មាន​ទឹកមុខ​ក្រៀមក្រំ​ ដ្បិត​ដឹង​ថា​សង្សារ​របស់​នាង​បែកចិត្ត​ស្វែងរក​ស្រី​ថ្មី​ចង់​ដោះដៃ​ចោល​នាង​ ព្រមទាំង​មានការ​ឈ្លោះប្រកែក​គ្នា​ផង​ ទើប​ជំរុញ​ឲ្យ​នាង​ដាច់​ចិត្ត​លោត​សម្លាប់​ខ្លួន​បែប​នេះ​ ។​

​ទោះ​យ៉ាងណា​ ស្ត្រី​វ័យក្មេង​ចិត្តដាច់​លោត​ពីលើ​ផ្ទះ​ជាន់​ទី​៣​ ប៉ង​សម្លាប់​ខ្លួន​រូប​នេះ​មិន​បាន​ស្លាប់​បាត់បង់​ជីវិត​ដូច​បំណង​ទេ​ ដ្បិត​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ ឃឹម​ រ៉ា​នី​ ទាន់​ពេលវេលា​ គឺ​គ្រាន់​ទទួល​រង​ការ​បាក់ជើង​ទាំង​សងខាង​សន្លប់​ស្តូកស្តឹង​ប៉ុណ្ណោះ​ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ បាន​សម្តែង​នូវ​ការ​រិះគន់​ទៅ​លើ​អំពើ​ទាំងឡាយ​ ជា​ពិសេស​អំពើ​ប៉ុនប៉ង​សម្លាប់​ខ្លួន​របស់​គូស្នេហ៍​នីមួយៗ​ ព្រោះតែ​សង្សារ​បែកចិត្ត​ ដោយ​ក្រុម​ប្រជាពលរដ្ឋ​បាន​ចាត់​ទុក​អំពើ​ទាំងនោះ​ជា​អំពើ​ឆោតល្ងង់​ នាំ​ឲ្យ​ខាតបង់​ដល់​សាមីខ្លួន​ផង​ និង​ខាតបង់​ដល់​ក្រុម​គ្រួសារ​ផង​ ព្រមទាំង​ខាតបង់​ដល់​សង្គម​ជាតិ​ផង​ ៕​

Girl


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item