Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ក្រោយពី​មិន​ខ្ចី​ខ្វល់​ ទីបំផុត​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ចាយ​លុយ​៥​លាន​ដុល្លារ​ឈឺឆ្អាល​រឿង​ពលករ​ខ្មែរ​ខុសច្បាប់​នៅ​ថៃ​ដើម្បី​ប្រជាប្រិយភាព​

​តាម​ប្រសាសន៍​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ ឧបនាយករដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញឿ​ន​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ឱកាស​នាំ​យក​អំណោយ​សួរសុខទុក្ខ​ដល់​ពលករ​ កងកម្លាំងប្រដាប់អាវុធ​ និង​អាជ្ញាធរ​ដែនដី​កំពុង​បំពេញបេសកកម្ម​ដឹក​ជញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​ដែល​ថៃ​បណ្តេញ​មក​វិញ​ នៅ​រង្វង់​មូល​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ កាលពី​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មិន​គិត​បញ្ចូល​ពី​ការ​ចំណាយ​របស់​សប្បុរសជន​ ក្រុមហ៊ុន​ និង​អង្គការ​នានា​នោះ​ ចាប់ពី​ថ្ងៃ​ទី​០៦​ ខែមិថុនា​ ដល់​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៤​ រាជរដ្ឋាភិបាល​បាន​ចំណាយ​ទឹកប្រាក់​សរុប​អស់​ប្រមាណ​៥​លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ការ​ផ្តល់​សេវា​ទទួល​ផ្គត់ផ្គង់​ស្បៀងអាហារ​ ថ្នាំសង្កូវ​ និង​ដឹក​ជញ្ជូន​ពលករ​ទៅ​ដល់​ស្រុក​កំណើត​ ។​

​ក្រុម​អ្នកវិភាគ​ឯករាជ្យ​លើ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ នេះ​គឺជា​រូបភាព​មួយ​ដែល​បន្ទាប់​ពី​ខ្ជីខ្ជា​មិនរ​វីរ​វល់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដូច​ជា​ មិន​លៃលក​ឲ្យ​ភាព​ខុសច្បាប់​របស់​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ឲ្យ​ក្លាយជា​ស្របច្បាប់​តាម​ការ​ទាមទារ​របស់​អាជ្ញាធរ​ថៃ​ និង​បើកដៃ​ឲ្យ​ក្រុម​មន្ត្រី​ប្រចាំការ​ច្រក​ទ្វារ​ព្រំដែន​ និង​ច្រក​របៀប​ រួម​ជាមួយ​ពួក​មេខ្យល់​ប្រមូល​លុយ​ពី​ពលករ​ខ្មែរ​ដាក់​ហោប៉ៅ​រួច​មក​ នៅ​ទីបំផុត​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ បាន​ប្រើប្រាស់​វិធី​ចាយ​លុយ​ជាតិ​ចំនួន​៥​លាន​ដុល្លារ​អា​មេ​រិ​ក​ ឈឺឆ្អាល​ក្នុង​រឿង​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ខុសច្បាប់​ ខណៈ​ដែល​ថៃ​បណ្តេញ​មក​វិញ​ ដើម្បី​ទទួល​បាន​នូវ​ប្រជាប្រិយភាព​ តាម​រូបមន្ត​"​ចង​ហើយ​ ទើប​ស្រាយ​ ឬ​បណ្តែតបណ្តោយ​ហើយ​ ទើបរ​វីរ​វល់​ឈឺឆ្អាល​តាម​ក្រោយ​"​ ។​

​មជ្ឈដ្ឋាន​អ្នកមាន​ជំនាញ​ខាង​សេដ្ឋកិច្ច​និង​សវន​កម្ម​ បាន​លើក​ឡើង​ថា​ ការ​ចំណាយ​ទឹកប្រាក់​ប្រមាណ​៥​លាន​ដុល្លារ​អា​មេ​រិ​ក​ ឬ​អាច​ច្រើន​ជាង​នេះ​ទៀត​របស់​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ អាច​មាន​បង្កប់​ទៅ​ដោយ​អំពើ​ពុក​រលួយ​ ដ្បិត​អ្នករក​លុយ​ អ្នក​ទុកដាក់​លុយ​ និង​អ្នក​ចាយ​លុយ​ គឺ​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​តែ​មួយ​ (​ដូច​មនុស្ស​តែ​ម្នាក់​)​ ហើយ​គ្មាន​អ្នកត្រួតពិនិត្យ​ថែម​ទៀត​ ។​

​គិត​រហូត​មក​ទល់​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៤​នេះ​ ពលករ​ខ្មែរ​ទៅ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ បាន​វិល​ត្រឡប់​មក​ដល់​មាតុប្រទេស​វិញ​បាន​ចំនួន​ប្រមាណ​ជិត​២០​ម៉ឺន​នាក់​ហើយ​ ខណៈ​ដែល​អាជ្ញាធរ​ទទួលស្គាល់​ថា​ ចំនួន​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​សរុប​មាន​ប្រមាណ​ពី​៣០​ម៉ឺន​នាក់​ទៅ​៤០​ម៉ឺន​នាក់​ ៕​

Khmer-worker-in-thailand9922  Khmer-worker-in-thailandKhmer-worker-in-thailand1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item