Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
កម្លាំងសមត្ថកិច្ច ក្រុងតាខ្មៅ ចុះពិនិត្យទីតាំង បញ្ចាំម៉ូតូ និងរថយន្ត គ្មានឯកសារ គ្រប់គ្រាន់

ភ្នំពេញៈ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤នេះ កម្លាំងជំនាញយុត្តិធម៌ កម្លាំងនគរបាល ក្រុងតាខ្មៅ ដឹកនាំដោយលោក គីវ ស៊ីថា អធិការរង និងមានការចួលរួមពីមន្ត្រីជំនាញ ដោយនាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មានលោក ឧត្តមសេនីយ៍ត្រី អុក ខេមរ៉ានិងលោកឧត្តមសេនីយ៍ត្រី តាប់ លន ចុះត្រួតពិនិត្យកន្លែង បញ្ចាំម៉ូតូនិងរថយន្ត ដែលខុសពីប្រក្រតីឬម៉ូតូ រថយន្តដែលគ្មាន ឯកសារគ្រប់គ្រាន់ បាន៥ទីតាំង។

ក្នុងប្រតិបត្តិការនោះដែក កម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យកន្លែង បញ្ចាំម៉ូតូនិងរថយន្ត ដែលខុស ពីប្រក្រតីឬម៉ូតូ រថយន្តដែលគ្មាន ឯកសារគ្រប់គ្រាន់ បាន៥ទីតាំង ក្នុងនោះរួមមាន -សង្កាត់ដើមមៀន មាន២ទីតាំង រកឃើញ៣៦គ្រឿង មិនប្រក្រតី២០គ្រឿង មានឯកសារ១៦គ្រឿង។ -សង្កាត់តាខ្មៅ មាន៣ទីតាំង រកឃើញម៉ូតូ ២៥គ្រឿង គ្មានឯកសារ ២៣គ្រឿង មានឯកសារ ២គ្រឿង។ សរុបចំនួន ម៉ូតូ៦១គ្រឿង ក្នុង៥ទីតាំងនោះ មានឯកសារ ១៨គ្រឿង គ្មានឯកសារ  ៤៣គ្រឿង ។

ម៉ូតូនិងរថយន្ត ដែលខុសពីប្រក្រតីឬម៉ូតូ រថយន្តដែលគ្មាន ឯកសារគ្រប់គ្រាន់ ទាំងអស់នោះ ត្រូវធ្វើកិច្ចសន្យា អោយម្ចាស់ផ្ទះបញ្ចាំរក្សាទុក បណ្តោះអាសន្ន៕


------------

Source from: Dap-news

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item