Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សា ជាមួយ អនុរដ្ឋមន្ត្រី ការបរទេស វៀតណាម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Pham Quang Vinh អនុរដ្ឋមន្ត្រី ការបរទេស វៀតណាមចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ទីស្តីការ នាយករដ្ឋមន្ត្រី រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤នេះ  ។

លោក កៅ គឹមហួន រដ្ឋមន្ត្រី ប្រតិភូអម នាយករដ្ឋមន្ត្រីបានឱ្យដឹងថា លោក Pham Quang Vinh បានរាយការណ៍ ជូនសម្តេចតេជោ អំពីសភាពការណ៍ បច្ចុប្បន្ន នៅសមុទ្រចិនខាង។ ក្នុងជំនួបនោះដែរ សម្តេចបានគូសបញ្ចាក់អំពី គោល ជំហររបស់កម្ពុជា ក៏ដូចជា គោលជំហររបស់អាស៊ាន ទី១គឺបញ្ជាក់ អំពីសារៈសំខាន់នៃយន្តការ អាស៊ាន ចិន ដោយសារអាស៊ានចិនមានដៃគូជា យុទ្ធសាស្ត្រទូលំទូលាយ។ ទី២.បញ្ជាក់អំពីការបន្តយន្តការ DOC ដែលកំពុង តែមានការចរចានាពេលបច្ចុប្បន្ននេះ។ ទី៣.គឺបន្តការចរចា ដោយសន្តិវិធី ដែលតែងតែគូសបញ្ជាក់នៅក្នុងច្បាប់អន្តរជាតិ និងជាអ្វីដែលអាស៊ានតែងតែ បានថ្លែងកន្លងមកនេះ គឺការដោះស្រាយ បញ្ហាផ្សេងៗនៅក្នុង សមុទ្រចិនខាងត្បូង ដោយសន្តិវិធី ៕


------------

Source from: Dap-news

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item