Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ចុះសួរសុខទុក្ខ បងប្អូនក្នុង កងពលតូច អន្តរាគមន៍លេខ៩

ព្រះវិហារ ៖ កាលពីព្រឹកថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០១៤ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និងជានាយករង ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន អមដំណើរដោយលោក ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរង សេនាធិការចំរុះ និងជានាយលេខាធិការដ្ឋាន សេនាធិការចំរុះ បានអញ្ជើញ ចុះសួរសុខទុក្ខ និង ពិនិត្យ ស្ថានភាព រស់នៅបងប្អូនក្នុង កងពលតូចអន្តរាគមន៍លេខ៩ ដែលមានទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

យោងតាមរបាយការណ៍ របស់លោក ឧត្តមសេនីយ៍ទោ ដួង ច័ន្ទ មេបញ្ជាការកងពល តូចអន្តរាគមន៍លេខ៩ បានបញ្ជាក់ អំពីការងារ អភិវឌ្ឍន៍០៦ខែ ដើមឆ្នាំ២០១៤ ក្នុងនោះ ការងារកសាង កងពល បានសាងសង់ ផ្ទះបណ្តោះអាសន្នឲ្យគ្រួសារទ័ពបាន ៥៧ខ្នង,តសំយ៉ាបផ្ទះគំរូ ២១ខ្នង,ជីកអណ្តូងទឹក ១១អណ្តូង,ជីក ស្រះ ទឹកឯកជន ០៥ស្រះ,ធ្វើបង្គន់អនាម័យ ០៣, ធ្វើទ្រង់មាន់តាមផ្ទះ ១៦៦ទ្រុង, ចាក់ដីបំពេញទីធ្លាសាលារៀន ៦០ឡាន និង ចាក់ដី  ឈូសឆាយផ្លូវចូលភូមិបាន ១៧ខ្សែ ស្មើនឹង ២០០ឡាន ។

ចំពោះការងារបង្ក បង្កើនផល កងពលបានសំអាតព្រៃដីស្រែ ១៨៨,៤៤៨ហិកតា, ភ្ជួរដីគ្រួសារទ័ព ៧៥៨,៣៥៥ហិកតា, ដាំ ដំឡួងមី ៥៣,៣៩ហិកតា, ដាំស្វាយ ៧២៩១ដើម,ដាំដូង ៧៤៨ដើម,ដាំចេក ៤៧១០ គុម្ព, ដាំបន្លែគ្រប់ប្រភេទ ២១,២៥ហិកតា និង ព្រួស ស្ទូង ដាំស្រូវបាន ១០៨,០២៥ហិកតា ។ ដោយឡែក ការងារចិញ្ចឹមសត្វ កងពល បានចិញ្ចឹមគោ ៦៦ក្បាល, ចិញ្ចឹមជ្រូក ៣៤៤ក្បាល,ចិញ្ចឹមមាន់ ៨១៣៩ក្បាល,ចិញ្ចឹមទា ៣៩០៣,ចិញ្ចឹមក្ងាន ២១៤ក្បាល និង ចិញ្ចឹមមាន់ទោ ០៩ក្បាល ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានកោតសរសើរចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន ជាពិសេសមេបញ្ជាការកងពល ដែលបានខិតខំប្រឹងប្រែង និង ឆ្នៃប្រឌិតខ្ពស់ ដឹកនាំបងប្អូនក្នុងការស្ថាបនាសំណង់ជាច្រើនក្នុងកងពល ព្រមបំផុសឲ្យបងប្អូនចេះភ្ញាក់រព្ញកខ្ពស់ ដាំដំណាំគ្រប់ប្រភេទ ចិញ្ចឹមសត្វជាច្រើនសន្ធឹកសន្ធាប់ ដើម្បីអភិវឌ្ឍន៍កងពលរបស់ខ្លួនមានការរីកចំរើន លើក ស្ទួយជីវភាពបងប្អូនឲ្យកាន់តែល្អប្រសើរផងដែរ ។

ដោយឈានចូលរដូវស្សានេះ សំបូរភ្លៀងធ្លាក់ច្រើន លោកនាយឧត្តមសេនីយ៍ បានក្រើនរព្ញកដល់ បងប្អូន ថែរក្សាសុខភាពឲ្យបានល្អ និង យកចិត្តទុកដាក់ថែទាំ លេណដ្ឋាន អាវុធគ្រាប់រំសេវគ្រប់ប្រភេទ ត្រូវ រៀបចំទុកដាក់ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស  ។

 បន្ទាប់ មកលោកនាយឧត្តមសេនីយ៍ ក៏បានចុះត្រួតពិនិត្យមើលទីតាំងចិញ្ចឹមជ្រូក ស្រះទឹក ផ្ទះបាយ ក្នុង កងពលទាំងមូលផងដែរ ៕


------------

Source from: Dap-news

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item