Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
សាកសព​កង​សន្តិសុខ​រក្សា​សន្តិភាព​មួក​ខៀវ​២​រូប​បញ្ជូន​មក​ដល់​កម្ពុជា

សាកសព​កង​សន្តិសុខ​រក្សា​សន្តិភាព​មួក​ខៀវ​កម្ពុជា ២​រូប​របស់​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​បញ្ជូន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​យប់​ម៉ោង​ប្រហែល​ជាង​៧ ថ្ងៃ​ទី​២៥ ខែ​មិថុនា។

សាកសព​ទាំង​ពីរ​រូប​នោះ គឺ​លោក​អនុសេនីយ៍​ឯក មាគ សេរីវឌ្ឍនា និង​លោក​អនុសេនីយ៍​ទោ នី ណុល។ លោក​ទាំង​ពីរ​បាន​ស្លាប់​បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃ​ទី​៩-១០ ខែ​មិថុនា កន្លង​ទៅ ដោយ​មាន​អាការៈ​ថប់​ដង្ហើម និង​ទាស់​ចំណី ក្នុង​អំឡុង​ពេល​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ប្រទេស​សូម៉ាលី។

អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កង​កម្លាំង​រក្សា​សន្តិសុខ បោស​សម្អាត​មីន និង​កាក​សំណល់​សង្គ្រាម​កម្ពុជា លោក​ឧត្តមសេនីយ៍ សែម សុវណ្ណនី ជាមួយ​ក្រុម​គ្រួសារ​សព ព្រះសង្ឃ និង​កង​កម្លាំង បាន​យក​សាកសព​ទៅ​កាន់​គេហដ្ឋាន​ផ្ទាល់​ខ្លួន ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី។ សព​លោក​អនុសេនីយ៍​ឯក មាគ សេរីវឌ្ឍនា ដឹក​យក​ទៅ​គេហដ្ឋាន​គ្រួសារ​របស់​លោក​នៅ​ភ្នំពេញ ឯ​សព​លោក​អនុសេនីយ៍​ទោ នី ណុល ត្រូវ​ដឹក​យក​ទៅ​កាន់​ខេត្ត​កំពង់ធំ ទាំង​យប់៕


------------

Source from: rfa.org/khmer

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item