Daily News, Khmer News, Security, Social News
![[ News ] - សាលាដំបូងខេត្តកំពង់ឆ្នាំងឃុំខ្លួនជនសង្ស័យ៣នាក់ពីបទឆក់ត្រីខុសច្បាប់ Khmer News, Social News [ News ] - សាលាដំបូងខេត្តកំពង់ឆ្នាំងឃុំខ្លួនជនសង្ស័យ៣នាក់ពីបទឆក់ត្រីខុសច្បាប់ Khmer News, Social News](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-oS_H324HswDL2jem_wVnrxwTBHbTAv99V-9OaV-2jM4pAtya_I1nlga37WnSWexF3FsyxQ1xY50UKvwDBY3c2iIrixyDdYMsAR5olMV7NYe4W6p0pEuqT-NvQ4csUI-WfU0mIodSrD1N/s0/003.jpg)
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ៣នាក់ ត្រូវសាលាដំបូងខេត្តកំពង់ឆ្នាំងសម្រេចឃុំខ្លួន កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៩ មិថុនា ២០១៤ នេះ ដោយចោទប្រកាន់ពីបទប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើនេះ ១-ឈ្មោះជា រស្មី អាយុ២៥ឆ្នាំ, ២-ឈ្មោះប៉ិល បឿន អាយុ៣៣ឆ្នាំ និង៣-ឈ្មោះប្រាក់ ស៊ីលៀម អាយុ៣៨ឆ្នាំ ទាំង៣នាក់រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា មុនពេលចាប់ខ្លួនជនសង្ស័យទាំង៣នាក់នេះ លោកទទួលព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងសហគមន៍ ហើយលោកក៏បានដឹកនាំកម្លាំងសហគមន៍ធ្វើការពួនស្ទាក់ និងចាប់បានជនសង្ស័យទាំង៣នាក់ ខណៈកំពុងកាន់ឧបករណ៍ឆក់ត្រី ដែលជាវត្ថុតាងរួមមានអាំងវែរទ័រ១គ្រឿង, អាគុយ១គ្រឿង, ត្រីដែលឆក់បាន៣ក្បាល ហើយត្រូវបញ្ជូនពួកគេមកជំនាញរដ្ឋបាលជលផល ដើម្បីចាត់ការតាមផ្លូវច្បាប់។
------------
Source from: kohsantepheapdaily























Loading...




Post a Comment