Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ប្រតិភូ​តំណាង UN ជំ​រុញអោយ​អាជ្ញាធរ និង​ក្រុមហ៊ុន​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​

​កោះកុង​៖ លោក សូរិយា សូ​ប៊ែ​ឌី តំណាង​ពិសេស UN បន្ទាប់ពី​ចុះ​ជួប​ពលរដ្ឋ​ដែលមាន​ទំនាស់​ដីធ្លី​រ៉ាំ​រៃ​កាល​​ពីថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ភូមិ​ជីខ​លើ ស្រុកស្រែ​អំបិល រួចមក មាន​បញ្ហា​សុខភាព បាន​ខកខាន​ក្នុងការ​​បន្តដំណើរ​មកជួប​ព​ល​រដ្ឋ​នៅ​ស្រុក​បទុម​សាគរ និង ស្រុក​គី​រី​សាគរ តាម​ការ​ណាត់ ប៉ុន្តែ​បាន​ចាត់តាំង​លោកស្រី វ៉ាន់ ហ៊ី​លី ប្រធានការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធមនុស្ស​ប្រចាំ​កម្ពុជា ជួប​​ជំនួស​វិញ​។

កាលពី​រសៀល​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៤ ប្រតិភូ​តំណាង​របស់​អង្គការសហប្រជាជាតិ​ដឹកនាំ​​ដោយ លោកស្រី វ៉ាន់ ហ៊ី​លី បាន​ទៅដល់​ចំណុច​ភូមិ​តា​នូ​ន ឃុំ​តា​នូ​ន ដែលជា​ទីតាំង​ណាត់ជួប​ក្នុងនោះ​មាន​​ការរង់ចាំ និង ទទួល​ស្វា​គម​ន៏​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០​គ្រួសារ ដែលមាន​ទំនាស់​ដីធ្លី​ដ៏​យូរអង្វែង​ជាមួយ​​ក្រុមហ៊ុន ញូ​ញៀន (Union Development group Co.ltd) លោកស្រី វ៉ាន់ ហ៊ី​លី ក្នុងជំនួប​ជាមួយ​ប្រជា​ពល​​រដ្ឋ​ប្រមាណ​ជិត ២​ម៉ោង​បាន​ថ្លែង​ប្រាប់ថា ក្នុងនាម​អង្គការសហប្រជាជាតិ លោកស្រី​មកនេះ គឺមាន​គោលបំណង​​ស្វែងរក​ការពិត និង ដើម្បី​ស្តាប់​ផ្ទាល់​អំពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែលមាន​ទំនាស់​ដីធ្លី តាម​ការស្នើរ​សុំ​អន្តរ​​គម​ន៏ របស់​ប្រជាពលរដ្ឋ​តាមរយះ​អង្គការ​សង្គម​ស៊ីវិល ។

​គួរបញ្ជាក់​ផងដែរ​ថា​តំណាង​សហគម​ន៏​ចំនួន ៣​នាក់ ដែល​មកពី​មូលដ្ឋាន​ផ្សេងគ្នា បានលើកឡើង​ប្រហាក់ប្រហែល​​គ្នា ពី​ទុក្ខ​កង្វល់​របស់​ពួកគាត់ ជូន​ប្រតិភូ​តំណាង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធមនុស្ស​ដែលមាន​ខ្លឹម​​សារ​ដូចខាងក្រោម ÷
១-​ឈ្មោះ ហ៊ាន សុថា​ត់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស បាន​ត្អូញត្អែ​ថា​​ពួកគាត់​មាន​ចំនួន​២០​គ្រួសារ បានមក​ធ្វើស្រែ​នៅ​ចំណុច​ព្រែកតាទែន ឃុំ​តា​នូ​ន ចាប់តាំងពី​ឆ្នាំ ១៩៧៩​មក ព្រោះ​​ដី​នោះ​ជា​ដី​មរ​ត៌​ក​ដូនតា ដី​នៅ​តំបន់​នេះ​មាន​ជីវជាតិ​ល្អ ធ្វើស្រែ​បាន​ទិន្នផល​ខ្ពស់ អាច​ចិញ្ចឹមជីវិត​បាន​ហើយ​នៅ​​ឆ្នាំ​២០១៤ ប្រជាជន​មិនបាន​ធ្វើស្រែ ដោយ​ក្រុមហ៊ុន​ចិន​បាន​រឹបអូស​យក​ដោយ​ប្រើ​កម្លាំង​ទាហាន សន្តិសុខ និង​​មន្ត្រី​បរិស្ថាន ព្រមទាំង​ប្រើ​ត្រាក់ទ័រ​មក​ភ្ជួរ​រាស់​កាលពីដើម​ខែមីនា បើទោះបី​ជាមាន​លិខិត​លេខ​៣១៥ របស់ ស្តីទី​​គ​ណះ​រដ្ឋមន្ត្រី ចុះ​ថ្ងៃទី​១៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ ក៏ដោយ ខាង​ក្រុមហ៊ុន​ញូ​ញៀន នៅតែ​បំពាន​ខ្លឹមសារ​លិខិត​នេះ​។​

២-​លោកស្រី ឡាយ គាត អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្វាយ ឃុំ​តា​នូ​ន បាន​រៀបរាប់ថា កាលពី​កំឡុង​​ចុងខែ​មករា ឆ្នាំ​២០១៤ ក្រុមហ៊ុន​ចិន​បាន​នាំ​កងសន្តិសុខ ទាហាន ព្រមទាំង​មន្ត្រី​បរិស្ថាន​ប្រហែល ២០​នាក់ មាន​​អាវុធ និង​ដំបង ចូលមក​ចុះ​រើ​ផ្ទះ​ពួកគាត់​ចំនួន​១២​គ្រួសារ ដោយ​កាប់បំផ្លាញ​ជង្រុក​ស្រូវ​ពួកគាត់ ធ្វើអោយ​ខូចខាត​​អស់​ស្រូវ​ជាច្រើន​បាវ រុះរើ​ទ្រុងមាន់ ចាប់​មាន់​រួច​ដុត​តែម្តង បន្ទាប់មក​ក្រុមហ៊ុន​ចិន​បាន​យក​ត្រាក់ទ័រ​មក​ឈូសឆាយ​
​ផលដំណាំ​គ្រប់​ប្រភេទ រួច​ភ្ជូ​រ​រឹបអូស​យក​ដីស្រែ។

កាលពី​ថ្ងៃទី​១២ ខែមិថុនានេះ ពួកក្រុម​ហ៊ុន បាន​ប្រើ​ទាហាន​​ចំនួន​៣០​នាក់ មាន​អាវុធ​មក​បញ្ឈប់​គោយន្ត ពួកគាត់​មិនអោយ​ធ្វើស្រែ ដោយ​ចាក់​ប្រេងម៉ាស៊ូត​ចោល រឹបអូស​​យក​សម្ភារ​កសិកម្ម​ទៀ​ត​ផង អំពើ​ទាំងអស់​ដែល​ធ្វើបាប​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ពួក​ខ្ញុំ​មិនអាច​ទទួលយក​បានទេ​។​

​ការបំផ្លាញ​នេះ ពួក​ខ្ញុំ​បានដាក់​ពាក្យ​តាមរយះ​អាជ្ញាធរ ឃុំ​ស្រុក ខេត្ត ទៅ​គ​ណះ​កម្ម​ការ​អន្តរក្រសួង ដើម្បីអោយ​​ក្រុមហ៊ុន​ចិន​ផ្តល់​សំណង​នៃ​ការខូចខាត​ទាំងនេះ តែ​រហូតមក​ដល់ពេលនេះ អាជ្ញាធរ​ពុំបាន​ជួយ​អន្តរ​គម​ន៏ និង​​ដោះស្រាយ​ផ្តល់​សំណង​ដល់​ពួក​ខ្ញុំ​នោះទេ ។​

៣-​ឈ្មោះ សៀង នាវ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឃុន ផល្លា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បទុម​សាគរ ខេត្តកោះកុង បាន​រៀបរាប់ថា ដី​របស់គាត់​នៅ​ចំណុច​វត្ត​ចម្លង​គោក​ន្លះ​​ហិច​តា នៅ​ភូមិ​អូរ​តា​មុំ ក្នុងភូមិ​ចម្លង​គោ​ចំនួន ៣​ហិច​តា និង​នៅ​ឃុំ​តា​នូ​ន​ចំនួន ៣​ហិច​តា មាន​ដំណាំ​ហូប​ផ្លែ​​គ្រប់មុខ ទើប​នាង​ខ្ញុំ​មិន​ព្រម​ទទួល​ដី​ដោះដូរ​ដែលមាន​ដីស្រែ ២​ហិច​តា និង ដី​លំនៅដ្ឋាន 0.៥​ហិច​តា ការដោះដូរ​
​របៀបនេះ វា​មិនមាន​តុល្យភាព​និង​គ្នា​ទេ ។

ប្រជាពលរដ្ឋ​ដែលជា​តំណាង​ទាំងអស់​បាន​សម្តែង​នូវ​ការមិន​ពេញចិត្ត​​ចំពោះ​លោក​អភិបាលស្រុក​បទុម​សាគរ​ឡើយ ហើយ​ពួកគេ​បាន អំពាវនាវ​អោយ​លោកស្រី ដែលជា​ប្រតិភូ​តំណាង​​ជួយ​អន្តរា​គម​ន៏​ទៅ​អាជ្ញាធរខេត្ត អន្តរក្រសួង ជាពិសេស​ទៅ​រាជរដ្ឋាភិបាល មេត្តា​ព​ន្លឿ​ន​ការដោះស្រាយ​ជូន​ពួក​​គាត់​អោយបាន​ឆាប់រហ័ស និង សមរម្យ ពីព្រោះ​នៅ​ឆ្នាំ​២០១៤​នេះ ពួកគាត់​មានការ​ខកខាន​មិនបាន​ធ្វើស្រែ​១​ឆ្នាំ​ពេញ​ហើយ ។

ក្នុង​ថ្ងៃ​ដ​ដែរ​នេះដែរ លោកស្រី វ៉ាន់ ហ៊ី​លី បាន​បន្តដំណើរ​ជួប​ជាមួយ​ភាគី​ក្រុមហ៊ុន (UnionDevelopment group Co.ltd) នៅក្នុង​បរិវេន​ក្រុមហ៊ុន​តែម្តង ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ថ្នាក់ជាតិ ដល់​អាជ្ញា​​ធរ មូលដ្ឋាន និង​ក្នុង​នោះគេ​សង្កេតឃើញ​មាន​វត្តមាន​លោក​អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក ស៊ុន តារា អភិបាលរង​ខេត្ត និង លោក អ៊ុច ទូច នាយក​រដ្ឋបាល​សាលាខេត្ត ។

ក្នុង​កិច្ច​ជំនួប​ពិភាក្សា​នេះ បន្ទាប់ពី​លោក​​ស្រី វ៉ាន់ ហ៊ី​លី លើកឡើង​អំពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ គ្រប់​ចំណុចរួចមក លោក LITAO តំណាង​​ក្រុមហ៊ុន (Union Development group Co.ltd) ក៏បាន​បកស្រាយ និង ឆ្លើយបំភ្លឺ​ក្នុង​កិច្ចពិភាក្សា​នោះ​ផងដែរ​ថា​ ភាគី​លោក​គឺជា​ក្រុមហ៊ុន​អចល​ទ្រព្យ​មួយ​ដ៏​ធំ​មក​វិនិយោគ​នៅ ប្រទេស​កម្ពុជា គឺមាន​ការគាំទ្រ​ពី​អាជ្ញាធរខេត្ត និង​​រាជរដ្ឋាភិបាល ហើយ​ក្រុមហ៊ុន​មិន​ចង់​មាន​បញ្ហា​ជាមួយ​ប្រជាពលរដ្ឋ​ទេ គឺ​ក្រុមហ៊ុន​តែងតែ​គោរព តាម​កិច្ចសន្យា​ និង​នីតិវិធី​ច្បាប់​គ្រប់យ៉ាង​តាម​អន្តរក្រសួង និង​រដ្ឋាភិបាល តំណាង​ក្រុមហ៊ុន (Union Development group Co.ltd) ក៏បាន​បន្តថា កន្លងមក​ដំណោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ ខាង​ក្រុមហ៊ុន​មិនបាន​ចុះ​ផ្ទាល់​ទេ គឺ ទុក​ភារកិច្ច​​អោយ​អន្តរក្រសួង និង​អាជ្ញាធរ​ជា​អ្នកដោះស្រាយ ហើយ​ធ្វើ​របាយ​ការ​ណ៏ លោក LITAO បាន​លើកឡើងថា​ក្នុងការ​​ដោះដូរ​ទីតាំង​ជូន​ពលរដ្ឋ គឺ​ខាង​ក្រុមហ៊ុន​អោយ​ដីស្រែ​ចំនួន​២​ហិច​តា និង​ដី​លំនៅដ្ឋាន ចំនួន កន្លះ​ហិច​តា​ជូន​ប្រជា​
​ពលរដ្ឋ​ក្នុង​គ្រួសារ​និ​មួយៗ ដែលជា​គោល​ការ​ណ៏​ដោះដូរ ភាគី​ក្រុមហ៊ុន​ក៏បាន​អះអាង​បន្តថា ប្រជាពលរដ្ឋ​ប្រមាណ​៩០% រហូតដល់​ពេលនេះ​បាន​យល់ព្រម​ទទួល​ការដោះដូរ​នេះ​រួចរាល់​ហើយ នៅសល់​ប្រមាណ ១០%​តែប៉ុណ្ណោះ ​គឺ​ក្រុមហ៊ុន គ​ណះ​កម្ម​ការ​អន្តរក្រសួង និង អាជ្ញាធរ​កំពុងតែបន្ត​ដោះស្រាយ ដើម្បី​បញ្ចប់ទំនាស់ ។

លោក ស៊ុន​ ​តារា អភិបាលរង​ខេត្តកោះកុង ដែលមាន​វត្តមាន​នៅក្នុង​ជំនួប​ពិភាក្សា​នេះ​ផងដែរ​បានអោយដឹងថា ភាគី​អាជ្ញាធរ​​មកនេះ តាម​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ មិនបាន​ចូលរួម​វេទិកា​ជួបជុំ​ជាមួយ​ប្រជាពលរដ្ឋ​ទេ គឺ​គ្រាន់តែ​​មក​តាម​ការអញ្ជើញរ​បស់​តំណាង UN និង​ដើម្បី​ការ​សន្តិសុខ តែប៉ុណ្ណោះ ។

លោក ស៊ុន តារា ក្នុង​បទ​សំភាស​ន៏​​ជាមួយ​អ្នកការ​សែត មិនមាន​ការអធិប្បាយ​អ្វី​គួរអោយ​គាត់​សំគាល់​ឡើយ គ្រាន់​តែមាន​ប្រសា​ស​ន៏​ថា អាជ្ញាធរ
​និង​ក្រុមហ៊ុន នៅតែ​បន្ត​សហការ ព្យាយាម រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​ដោយ​កន្លងមកនេះ មានការ​​ផ្លាស់ប្តូរ​សមាសភាព នៅក្នុង​ជួរ គ​ណះ​កម្ម​ការ​អន្តរក្រសួង ទើប​អូសបន្លាយ​នូវ​ដំណោះស្រាយ​ខាងលើនេះ លោក​​អភិបាលរង​ខេត្ត​រូបនេះ​បាន​បន្ត​យ៉ាងខ្លី​ថា អ្វីដែល​ពាក់ព័ន្ធ​នយោបាយ គឺ​លោក​មិន​បកស្រាយ​ទេ​ក្នុងនោះ​លោក​អភិ​​បាល​រង​ខេត្ត បានស្នើរ​អោយ​សង្គម​ស៊ីវិល​ដែល​បាន​តាមដាន​ករណី​ទំនាស់​ដីធ្លី​នេះ​អោយជួយ​រក​ជន​ឆ្លៀតឱកាស​
​ខិលខូច​ដែល​បង្កប់​ក្នុង​ជួរ​ប្រជាពលរដ្ឋ រាយ​ការ​ណ៏​មក​អាជ្ញាធរ​ផង ។ អង្គការ​សង្គម​ស៊ីវិល​ចំនួន ២ ក្នុងនោះ​មាន​​សមាគម​ន៏​អាដហុក និង​អង្គការ លីកាដូ ដែល​បាន​តាមដាន​ករណី ទំនាស់​ដីធ្លី​នេះ តាំងពីដើម​រហូតដល់​ពេលនេះ យល់ឃើញថា ÷

១-​ភាគី​ក្រុមហ៊ុន​មិនបាន​ចុះ​ដោះស្រាយ​សំណង​ដោយផ្ទាល់​ជូន​ប្រជាពលរដ្ឋ គឺ ពឹងផ្អែក​តែ​ទៅលើ​អាជ្ញាធរ និង​​គ​ណះ​កម្ម​ការ​អន្តរក្រសួង ។​
២-​ប្រជា​សហគម​ន៏​ដែល​នៅ​សេសសល់​ប្រមាណ ១០% ដែល​មិន​ព្រម​ទទួលយក​ដី និង មិនទាន់​ទទួលបាន​​ដំណោះស្រាយ​សមរម្យ​នៅឡើយ​នោះ បើគ​ណះ​កម្ម​ការ​អន្តរក្រសួង​មាន​ចេតនា​ស្វែងរក​ដំណោះស្រាយ ជូន​ពួក​​គាត់ ដើម្បី​បញ្ចប់​បញ្ហា​ទំនាស់​នេះ គឺជា​ការងាយស្រួល​ទេ ប៉ុន្តែ​កន្លងមក​អាជ្ញាធរ​ភូមិ ឃុំ ស្រុក មិនបាន​យក​​ចិត្ត​ទុកដាក់​លើ​ករណី​នេះឡើយ ។

​គួរ​រលឹក​ផងដែរ កាលពីដើមឆ្នាំ​២០១៤​នេះ ក្រុមហ៊ុន (Union Development group Co.ltd) បាន​ឈូសឆាយ​​រុះរើ និង​ដុតបំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៤០​ខ្នង ហើយ​បាន​សន្យាថា និង សង​ថ្លៃ​ការខូចខាត ប្រមាណ​​ជាង ២០​លាន​រៀល ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​គ្មាន​សំណង​អ្វី​បន្តិច​សោះឡើយ ។

ដោយឡែក ប្រកាស​របស់​​ក្រសួង​ស្តីអំពី​ការពង្រឹង គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​លេខ​១៧៧ ប្រក​.​កសក និង​លេខ ២០១៦ ប្រក​.​ប​ស្ថ របស់​​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​បិ​រ​ស្ថាន​ចុះ​ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ​២០១៤ ត្រង់ចំណុច ប្រការ​២: បាន​និយាយថា ក្រុមហ៊ុន​វិនិយោគ​អភិវឌ្ឍ​ន៏ ដែលមាន ដី​សម្បទាន​ទាំងអស់ ត្រូវ​អន​វុត្ត​ន៏​អោយបាន​ត្រឹមត្រូវ​​តាម​គោ​ការ​ណ៏​ណែនាំ​ដូចខាងក្រោម ÷

​ ​-​គម្រោង​វិនិយោគ​អភិវឌ្ឍ​ន៏​របស់​ក្រុមហ៊ុន ត្រូវអនុវត្ត​ន៏​តាម​គោលនយោបាយ​រូបមន្ត​ស្បែក​ខ្លា ដោយ​ត្រូវ​​ធានាថា មិន​ធ្វើអោយប៉ះពាល់​ដីធ្លី​ប្រើប្រាស់ អាស្រ័យ​ផល​របស់​ប្រជាជន ដីព្រៃ​សហគម​ន៏ និង​ដី​អភិរក្ស​​ដែល​ត្រូវ​រក្សាទុក ។

​ដោយ លឹម ហួរ​​24e4


------------

Source from: ve-news

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item