Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៃ​ប្រទេស​កូរ៉េខាងត្បូង លោក​ស្រី Park Geun-​hye ប្រធានាធិបតី​បានបញ្ជាក់​ថា តំបន់​ឧស្សាហ៏កម្ម​រួម​Kaesong គួរតែ​ត្រូវ​បាន​បើក​ដំណើរការ​ដោយ​ផ្អែក​ទៅលើ​ហេតុផល​ជា​រូ​ម និង ផ្នែក​ទៅ​លើ​បទដ្ឋាន​របស់​អន្តរជាតិ ដើម្បី​អភិវឌ្ឍ​ន៏​តំបន់​នេះ​ឲ្យ​កាន់តែ​រីកចំរើន ពោលគឺ​អាច​ឆ្លើយ​តប​ទៅនឹង​​ការ​ប្រកួត​ប្រជែង​​ជា​​សកល​។

ក្នុងនោះ​លោកស្រី Park Geun- hye ក៏​បាន​បង្ហាញ់​ពី​គំនូរ​កំណែរ​ទំរង់​ដ៏​ជោគជ័យ​របស់​ប្រទេស​វៀតណាម សម្រាប់​កូរ៉េ​ខាងជើង​គិត​ពិចារណា​​ក្នុង​ការ​ផ្លាស់​ប្តូរ ​និង​កែរ​​ទំរ​ង​​នយោបាយ​​ផង​ដែរ​។

​ការលើកឡើង​ពី​សំណាក់​ប្រធានាធិបតី​របស់​កូរ៉េ​ខាងត្បូង​នេះ គឺ​ធ្វើឡើង​ក្រោយ​ពី​តំបន់ ​Kaesong ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ​ហើយ កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ដោយ​ក្នុង​នោះ​ក្រុម​អ្នក​គ្រប់គ្រង និង បុគ្គលិក​របស់​កូរ៉េ​ខាងត្បូង​ជាច្រើន​​បាន​​ឆ្លង​​ព្រំ​ដែន​​ចូល​ទៅ​​កាន់​​រោង​ចក្រ​​របស់​ខ្លួន​​ផងដែរ​ ដោយ​ក្រុមហ៊ុន​ចំនួន​៩០ ក្នុង​ចំណោម​ក្រុមហ៊ុន​សរុប​ប្រមាណ១២៣ ត្រូវបាន​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​។

ចំណែកឯ​កម្មករ​របស់​កូរ៉េ​ខាងជើង​ប្រមាណ​៣​ម៉ឺន ២​ពាន់​នាក់ ក្នុងចំណោម​កម្មក​រ​សរុប​ប្រមាណ ៥​ម៉ឺន ៣​ពាន់​នាក់​​បាន​ចូល​បំរើ​ការងារ​ធម្មតា​វិញ​។

ជា​ការ​បើក​​ឲ្យ​​ដំណើរការ​ឡើងវិញ​បន្ទាប់​ពី​ប្រទេស​កូរ៉េខាងត្បូង និង​​ខាង​ជើង​​បាន​​បញ្ជូន​​មន្ត្រី​របស់​ខ្លួន​បើក​កិច្ចចរចា​ជាច្រើន​លើក​ច្រើន​សារ​។

រយៈពេល​៥​ខែ ដែល​តំបន់​ឧស្សាហ៏កម្ម​រួមដ៏​​សំខាន់នេះ ត្រូវបាន​ផ្អាក​ដំណើរការ​ដោយសារ​តែ​ភាព​តានតឹង​រវាង​កូរ៉េ​ទាំងពី​។​(ដោយៈអ៊ុន រស្មី)​


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item