Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​លោក​ហ៊ូ វ៉ាន់ មន្ត្រី​រៀបចំ​មហា​បាតុកម្ម​របស់គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់ នៅ​ថ្ងៃ​បញ្ចប់​នៃ​ការធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា មហា​បាតុ​​កម្ម​​បានបញ្ចប់​ហើយ​សម្រាប់​បី​ថ្ងៃនេះ។

ប៉ុន្តែ​មិន​ប្រាកដថា គ្មាន​លើក​ក្រោយ​ទេ លើក​ក្រោយ​នឹង​មាន​ជា​បន្ត​បន្ទាប់​ទៀត ហើយ​អាច​នឹង​មាន​ការ​ដង្ហែរ​ក្បួន​របស់​ក្រុមបាតុករ​បន្ថែម​ទៀត​​ ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ដែល​អាច​ទទួលបាន​ជា​ពិសេស​ការបង្កើត​គណៈ​កម្មា​ពិសេស​ត្រួតពិនិត្យ ភាពមិនប្រក្រតី នៃ​ការបោះឆ្នោត​។

​សំលេងៈ

លោក​ហ៊ូ វ៉ាន់ បានឲ្យដឹងថា មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​រយៈពេលបី​ថ្ងៃនេះ គឺ​មហា​បាតុកម្ម​បាន​ប្រព្រឹត្តទៅ​ដោយ​អហិង្សា។ ​ក្រុមបាតុករ​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​គឺ​មាន​សុវត្ថិភាព បរិបូរណ៌​ទាំង​បញ្ហា​សុខភាព និង​សន្តិសុខ​។​

ប៉ុន្តែ​ក៏​មាន​បញ្ហា​ចោទ​មួយចំនួន​ដែរ​ដូចជា ការដួលសន្លប់​ការឈឺ​ និង​បញ្ហា​អនាម័យ​ជាដើម​តែ​បញ្ហា​ទាំងនេះ​មិនមែន​ជា​បញ្ហា​ចោទ​ធំ​ឡើយ​។​

​សំលេងៈ

​គួរ​បញ្ចាក់​ថា បើទោះបីជា​មាន​ជំនួប​កំពូល​២​លើក​​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ ប៉ុន្តែ​លទ្ធផល​នៃ​ជំនួប​នោះ​នៅ​មិន​បាន ឆ្លើយតប​ចំៗ ចំពោះ​អ្វី​ដែល​គណបក្ស​ប្រឆាំង​ទាមទារ​ក្នុង​មហា​បាតុកម្ម​កន្លងមក​នោះ​ទេ​។

យ៉ាងណាក៏ដោយ​កិច្ច​ជំនួប​ក៏​បង្ហាញ​ពី​ចំណុច​វិជ្ជមាន​ដែល​ធ្វើអោយ​កម្តៅ​នយោបាយ​ថយចុះ​។​ ដូច្នេះ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អាច​កើតឡើង​ម្តង​ទៀត​រឺ​ក៏អត់​គឺ​ អាស្រ័យ​លើ​ការពិភាក្សា​នៃ​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំងពីរ​។​(ដោយៈឆេង សូរិយា)​


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item