បើទោះបីមានជាកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំកំពូល គណបក្សធំទាំង២ ក្រោមព្រះរាជធិបតីភាពព្រះមហាក្សត្រក៏ដោយ ក៏គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរធ្វើពហិការមិនចូលរួមប្រជុំសភា និង ធ្វើមហាបាតុកម្មដដែល។
ថ្លែងនៅចំពោះមុខបាតុកររាប់ម៉ឺននាក់កាលពីម្សិលមិញ លោក អ៊ូ ច័ន្ទរិទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រកាសថា ក្រុមតំណាងរាស្ត្រទាំង៥៥រូប របស់គណបក្សសង្គ្រោះជាតិ បានសម្រេចចិត្ត នឹងមិនចូលរួមប្រជុំរដ្ឋសភាអាណត្តិទី៥ នាថ្ងៃទី២៣ កញ្ញាខាងមុខនេះជាដាច់ខាត។
ការសម្រេចចិត្តនេះដោយសារគណបក្សសង្គ្រោះជាតិមិនអាចទទួលយកនូវភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរនៃការបោះឆ្នោត ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋចង់បានសន្លឹកឆ្នោត ដែលបោះឆ្នោតអោយគណបក្សសង្គ្រោះជាតិ អាចយកវិញបាន
សំលេងៈ
ការសម្រេចចិត្តធ្វើពហិការមិនចូលរួមកិច្ចប្រជុំសភាជាលើកដំបូងរបស់តំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ បានធ្វើឡើងបន្ទាប់ពី គណបក្សសង្គ្រោះជាតិរៀបចំកិច្ចប្រជុំ ជាមួយក្រុមអ្នកតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃសៅរិ៍។
លោកកឹមសុខាអនុប្រធានគណបក្សសង្គ្រោះជាតិបាននិយាយថាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រទាំងអស់របស់គណបក្សសង្គ្រោះជាតិនឹងសរសេរលិខិត ទូលថ្វាយព្រះមហាក្សត្រ អំពីជំហររបស់ខ្លួនថា មិនចូលរួមប្រជុំសភានិងស្នើសុំឲ្យព្រះមហាក្សត្រ ពន្យារពេលប្រជុំរដ្ឋសភា លើកដំបូងដើម្បីដោះស្រាយបញ្ហាទាក់ទងភាពមិនប្រក្រតី នៃការបោះឆ្នោត អោយរួចរាល់សិន។
លោកកឹម សុខាបានបន្តថា ការសម្រេចចិត្តរបស់តំណាងរាស្ត្របក្ស គ្មានការបង្ខិតបង្ខំនោះទេ គឺ ឲ្យបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រម្នាក់ៗ ធ្វើការសម្រេចចិត្តដោយខ្លួនឯង៕(ដោយៈយ៉ាន់ លីណា)
Source from: Vayofm























Loading...




Post a Comment