បុរសម្នាក់បានស្លាប់ ដោយសារត្រូវនឹងគ្រាប់កាំភ្លើង និង ច្រើននាក់ផ្សេងទៀតបានរងរបួស ហើយបាតុករជិត១០នាក់ត្រូវបានចាប់ខ្លួន ក្នុងការប៉ះទង្គិចរវាង សមត្ថកិច្ច និង ក្រុមបាតុករ នៅលើស្ពានអាកាសក្បាលថ្នល់។
បុរសដែលស្លាប់នៅមិនទាន់អាចបញ្ជាក់អត្តសញ្ញាណបាននៅឡើយទេ ខណ:ពេលអ្នករងរបួសជាច្រើននាក់ផ្សេងទៀត បានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ។
ការប៉ះទង្គិច នៅស្ពានអាកាសក្បាលថ្នល់ បានកើតឡើងចាប់តាំងពីម៉ោង៨យប់ ដោយសារសមត្ថកិច្ចបិទផ្លូវ ប្រជាពលរដ្ឋ ទើបធ្វើអោយក្រុមបាតុករដែលលាយឡំដោយប្រជាពលរដ្ឋសរុបប្រមាណ៣០០នាក់ គប់ដុំថ្ម ទៅលើហ្វូងសមត្ថកិច្ច ។ជាការតបត សមត្ថកិច្ចបានបាញ់គ្រាប់បែកផ្សែង កាំភ្លើងជាច្រើនគ្រាប់។
ប្រជាពលរដ្ឋមួយចំនួនបានសម្រេចចិត្ត រត់ចោល ដែលជាប់កកស្ទះ ក្រោមស្ពានអាកាស ដើម្បីរកទី សុវត្ថិ ភាព ។គេនៅមិនទាន់បញ្ជាក់បានទេ ថា ក្រុមបាតុករមានសមាសភាពមកពីក្រុមណា ខណៈពេលដែលមានការអះអាងថាមិនមែនជាក្រុមបាតុកររបស់គណបក្សសង្គ្រោះជាតិ ព្រោះក្រុមបាតុកររបស់គណបក្សសង្គ្រោះជាតិ បានរំសាយតាំងពីម៉ោង៦ល្ងាច។
ជាមួយគ្នានោះគណបក្សសង្គ្រោះជាតិបាន ចេញសេចក្តីថ្លែងការណ៍មួយនៅយប់ថ្ងៃទី១៥ កញ្ញាដោយប្រកាសបដិសេធមិនទទួលស្គាល់ចំពោះទង្វើទាំងឡាយណាដែលបង្កឲ្យមាន អំពីហិង្សានៅក្នុងសង្គមឡើយព្រោះថានៅក្នុងឳកាសមហាបាតុកម្មថ្ងៃទី១ របស់គណបក្សសង្គ្រោះជាតិមានជនឳកាសនិយមមួយចំនួនតូចបានដើរបង្ក ចលាចលដូចជា លើករនាំងបន្លាលួសបោះចោលក្នុងទឹកទន្លេ និងមានជនខ្លះដើរស្រែកឡូឡាបង្កសកម្មភាពញុះ ញង់នៅតាមទីសាធារណៈផ្សេងៗ។(ដោយៈយ៉ាន់ លីណា)
Source from: Vayofm























Loading...




Post a Comment