Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ការ​បែកធ្លាយ​បញ្ជីរាយឈ្មោះ​ក្រៅផ្លូវការ​នៃ​សមាជិក​គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី​៥ នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​នេះ​ត្រូវបាន​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទី​ស្តី​​ការគណៈរដ្ឋមន្ត្រី​ បដិសេធ និង មិន​ទទួលស្គាល់​ជា​ផ្លូវការ​នោះទេ​។

​លោក​ផៃ ស៊ីផា​ន មិន​បាន​ប្រាប់​បញ្ចី​ឈ្មោះ​ត្រឹមត្រូវ​រឺ​ក៏អត់​នោះ​ទេ គ្រាន់​បញ្ជាក់ថា ព្រោះ​បើ​តាម​ក្រឹតក្រម​បញ្ជី​ឈ្មោះ​នេះ គឺ​ស្ថិត​ក្នុង​ដៃ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឬ​លោក​សាយ ឈុំ ហើយ​គឺ ​ត្រូវ​បានប្រកាស​នៅក្នុង​រដ្ឋសភា​។​

សំលេងៈ

​យ៉ាងណាក៏ដោយ​បញ្ជីរាយឈ្មោះ​តួនាទី គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី​៥​នេះ ត្រូវបាន​គេ​បង្ហោះ​ព្រោងព្រៀត​ពេញ​បណ្តាញ​សង្គម ហ្វេ​សប៊ុក និង​មាន​ការ​លើក​ឡើង​​ថា ពិត​ភាគច្រើន​។

បើ​តាម​បញ្ចីរាយឈ្មោះ ឧបនាយក រដ្ឋមន្ដ្រី មាន​ចំនួន​៩​រូប ដូច​អាណត្ដិទី​៤ ដែរ រី​ឯ​រដ្ឋមន្ដ្រី​ក្រសួង​ផ្សេង​ត្រូវបាន​បង្ហាញ​ឈ្មោះ​អមដោយ​រដ្ឋលេខាធិការ ដូចជា​ លោក​ទៀ បាញ់ រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ ,លោក ស ខេង​​ក្រសួងមហាផ្ទៃ​, លោក សុខ អាន រដ្ឋមន្ដ្រី ទីស្ដីការគណៈរដ្ឋមន្ដ្រី​, លោក​ហោ ណាំហុង រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​។

លោក អូន ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ដ្រី ក្រសួង​សេដ្ឋកិច្ច​, លោក​អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រី ក្រសួង​កសិកម្ម​, លោក​ថោង ខុន​រដ្ឋមន្ដ្រី ក្រសួង​ទេសចរណ៍​,​លោក មិន ឃិន រដ្ឋ​មន្ដ្រីក្រសួង​ធម្មការ និង សាសនា,​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួង​កិច្ចការនារី។

លោក​អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួង​ការងារ​, លោក ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍ , មាន​លោក​ម៉ម ប៊ុន ហេង រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល , លោក វង សូ​ត រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច,​លោក​លឹម គានហោ​រដ្ឋមន្ដ្រី​ក្រសួង​ធនធានទឹក។

លោក​ខៀវ កាញារីទ្ធ​ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​,លោក​អង្គ​វង្ស វឌ្ឍា​នា រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌​,​ក្រសួង​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា រដ្ឋ​សភា លោកស្រី ម៉ែន សំអន ជា​រដ្ឋមន្ដ្រី និង​ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​លោក​ជា សុផារ៉ា ជា​រដ្ឋមន្ដ្រី​។(ដោយៈសៅ វិសាល)


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item