Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/09/blog-post_1610.html
រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ដោយជាប់ចោទពីបទ រំលោភសេពសន្ថវៈ កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចផ្ទះជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ និងបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីជនសង្ស័យ បានដឹកនារីម្នាក់ ទៅរកការងារធ្វើ ហើយហួសនាំទៅ ផ្ទះជួលរបស់ខ្លួន ចាប់រំលោភ បានសម្រេច។
ជនសង្ស័យឈ្មោះ អ៊ុយ ថុល អាយុ២៦ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅភូមិកើតហេតុខាងលើ និងបក្ខពួកម្នាក់ទៀត ដែលរត់គេចខ្លួនមានឈ្មោះ អ៊ឹម សំណេង អាយុ ១៩ឆ្នាំ ស្នាក់នៅភូមិត្រពាំងតូច ឃុំកិណាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកនារីរងគ្រោះឈ្មោះ អ.ស.ណ អាយុ ១៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅឃុំនិទាន ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ។ យុវតីរងគ្រោះ បានមកពីផ្ទះនៅខេត្ដកំពង់ស្ពឺ ដើម្បីរកការងារធ្វើ នៅរោងចក្រកាត់ដេរ ម្ដុំសង្កាត់ចោមចៅ ហើយពេលនោះ បានជួបជនសង្ស័យជា អ្នករត់ម៉ូតូឌុប ជូននាងទៅថតចម្លងឯកសារ ដើម្បីដាក់ពាក្យចូលធ្វើការ។
ជនសង្ស័យឈ្មោះ អ៊ុយ ថុល បានដឹកនារីរងគ្រោះ ក្នុងបំណងទៅរកការងារធ្វើ ពេលដល់ម៉ោងបាយ ក៏ចូលទៅហូបបាយ នៅផ្ទះរបស់ជនល្មើស។ ពេលហូបបាយរួច ជនល្មើសបានធ្វើសកម្មភាព ចាប់រំលោភ បានសម្រេចទាំង ២ នាក់ ហើយក្រោយពេលរំលោភរួច ជនរងគ្រោះ បានទៅប្តឹងម្ចាស់ផ្ទះជួល ក៏ឃាត់ជនសង្ស័យបានម្នាក់ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ និងដកហូតម៉ូតូសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខមួយគ្រឿង៕
ប្រភពពី watphnom























Loading...




Post a Comment