Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ខេត្ត​ព្រះសីហនុ ៖ នារី​វ័យក្មេង​ ម្នាក់ ដែលជា​អ្នកបម្រើ​ការងារ​តាម​ផ្ទះ បានសម្រេច​ចិត្ត​លេបថ្នាំ​សម្លាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣ នៅត្រង់ចំណុច​ផ្ទះ​របស់​មន្ត្រី​គយ​ម្នាក់ ដែល​នាង​រស់នៅ​ជាមួយ  ​ស្ថិតនៅ​ក្នុងភូមិ​លេខ​៣ សង្កាត់​លេខ​៣ ក្រុង​ព្រះ​សី​ហនុ ដោយ​ពុំ​ដឹង​មូលហេតុ​ច្បាស់លាស់​។​
 
​ប្រភពព័ត៌មាន​ពី​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា នារី​វ័យក្មេង​ដែល​លេបថ្នាំ​ប៉ង​សម្លាប់ខ្លួន​ខាងលើនេះ​មានឈ្មោះ ហឹ​ត គឹម​ស៊ន់ អាយុ ២៣​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ជ្រុំ​ជ្រី ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ សព្វថ្ងៃ​បម្រើ​ការងារ​នៅក្នុង​ផ្ទះ​របស់​មន្ត្រី​គយ​ម្នាក់​ឈ្មោះ អាត កនិដ្ឋា ដែលមាន​ទីតាំងនៅ​ចំណុចកើតហេតុ​ខាងលើ​។​
 
​បើតាម​ប្រភពពី​ម្ចាស់ផ្ទះ​ដែល​ស្ត្រី​រងគ្រោះ​រស់នៅ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​ជនរងគ្រោះ​បាន​លេបថ្នាំ​ងងុយគេង អស់​ប្រមាណ​ជាង​២០​គ្រាប់ ដើម្បី​សម្លាប់ខ្លួន​ ប៉ុន្តែ​សំណាងល្អ​ត្រូវបាន​គេ​ប្រទះឃើញ​ទាន់ ក៏បាន​បញ្ជូន​ជនរងគ្រោះ​មក​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ព្រះសីហនុ​។ ទាក់ទិន​នឹង​ការសម្លាប់​ខ្លួន​ខាងលើនេះ ត្រូវបាន​ម្ចាស់ផ្ទះ​ឲ្យ​ដឹងថា កន្លងមក​ស្ត្រី​រងគ្រោះ​តែងតែ​រអ៊ូរទាំ តូចចិត្ត​នឹង​វាសនា​​ដែល​កើតមក​មាន​ជីវភាព​ក្រីក្រ ដើរ​ស៊ីឈ្នួល​ធ្វើការ​តាម​ផ្ទះ​ឲ្យ​គេ ទើប​នាង​សម្រេចចិត្ត​សម្លាប់ខ្លួន​បែបនេះ​។​
 
​ប៉ុន្តែ​បើតាម​ប្រភព​មួយចំនួន​បាន​ឲ្យ​ដឹងថា ប្រាកដជា​បញ្ហា​អ្វី​ផ្សេងទៀត​នៅ​ពីក្រោយ​ករណី​សម្លាប់ខ្លួន​នេះ ព្រោះ​ខណៈពេលដែល​ជនរងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បានតែ​មួយសន្ទុះ ក៏ត្រូវ​ភាគី​ម្ចាស់ផ្ទះ​ដឹកបញ្ជូន​ចេញពី​មន្ទីរពេទ្យ​យក​ត្រឡប់មកផ្ទះ​វិញ ដែល​ទង្វើ​បែបនេះ​ធ្វើ​ឲ្យ​គេ​សង្ស័យថា ប្រហែលជា​ម្ចាស់ផ្ទះ​មានបំណង​បិទបាំង​រឿង​អ្វីមួយ​ ទើប​មិន​ទុក​ឲ្យ​ជនរងគ្រោះ​សម្រាក​ព្យា​បាល​​នៅ​មន្ទីរពេទ្យបែបនេះ ព្រោះ​ខ្លាច​ត្រូវ​ក្រុម​កាសែត​សាកសួរ​ដឹង​រឿងរ៉ាវ​អ្វី​ផ្សេង​៕
ប្រភពពី watphnom  

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item