ប្រទេសកម្ពុជាអាចប្រឈមនឹងជំនន់ទឹកភ្លៀងសារជាថ្មី បន្ទាប់ពីទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប និងខ្យល់ព្យុះទី១៩ និងព្យុះទី២០ ដែលនឹងធ្វើដំណើរមកដល់ឆ្នេរសមុទ្រប្រទេសវៀតណាម ភាគកណ្តាល និងបង្កឲ្យមានភ្លៀងបន្តធ្លាក់ថែមទៀតនៅក្នុងអាងទន្លេមេគង្គ និងនៅក្នុងប្រទេសកម្ពុជា។
ជាពិសេសនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ សៀមរាប និងខេត្តកំពង់ធំជាដើម បណ្តាខេត្តទាំងនេះអាចប្រឈមនឹងជំនន់ទឹកភ្លៀង។ នេះបើតាមការបញ្ជាក់ពីសំណាក់លោកចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម។
ការធ្លាក់ភ្លៀងច្រើននៅក្នុងអាងទន្លេមេគង្គនេះ វានឹងអាចធ្វើឲ្យទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប បន្តកើនឡើងជាបន្តបន្ទាប់។
គួរបញ្ជាក់ថា សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនេះធ្វើឡើង ដើម្បីជម្រាបដល់ក្រសួងស្ថាប័នពាក់ព័ន្ធមន្ត្រីអាជ្ញាធរ និងសាធារណៈជនទាំងអស់សូមឲ្យមានការបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយជាយថាហេតុ៕(ដោយៈសៅ វិសាល)
Source from: Vayofm























Loading...




Post a Comment