Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម​​ សីហ​មុនី​ បាន​បដិសេធ​លិខិត​ស្នើ​សុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ពន្យារ​ពេល​ប្រជុំ​សភា​លើក​ដំបូង ដែល​គ្រោង​បើក​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​ខាងមុខនេះ​។

​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដែល​តប​នឹង​លិខិត របស់​ក្រុម​តំណាងរាស្ដ្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប​ឡាយ​ព្រះ​ហត្ថលេខា​នៅ​ថ្ងៃទី​១៨​ខែ​កញ្ញា​ឆ្នាំ​២០១៣​បានឲ្យដឹង​ថា​យោង​តាម​មាត្រា​៨២​ថ្មី​​ នៃ​រដ្ឋធម្មនុញ្ញ​ព្រះអង្គ​ នឹង ​យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សម័យប្រជុំ​សភា​ដំបូង​នៃ​រដ្ឋសភា​នីតិ​កាល​ទី​៥ ​ដូច​មានចែង​ក្នុង​ព្រះរាជសារ​អញ្ជើញ​ប្រជុំ​ចុះ​ថ្ងៃទី​១៤​ខែ​កញ្ញា​។

​ព្រះរាជសារ​បាន​ស្នើសុំ​ក្រុមតំណាងរាស្ត្រ​ជាប់ឆ្នោត របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ចូលរួម​ក្នុង​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា​ដើម្បី​បង្ហាញ​នូវ​ការរួបរួម​និង​ឯកភាព​ជាតិ​។​

​យ៉ាងណាក៏ដោយ​លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ប្រាប់​អ្នកកាសែត​នៅក្រោយ​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​ជាន់ខ្ពស់​គណ​បក្ស​​ប្រជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​ថា ការចូលរួម​ប្រជុំ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​ពិចារណា​ព្រោះ​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​មានរយៈពេល​៥​ថ្ងៃ​​ទៀត​ ដើម្បី​ពិភាក្សា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ប៉ុន្ដែ​កិច្ចពិភាក្សា​នឹង​ធ្វើឡើង​មុន​កិច្ចប្រជុំ​សភា​លើក​ដំបូង​មក​ដល់​។​

​ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​វិញ នៅ​តែ​បង្ហាញ​ជំហរ​ចូលរួម​ប្រជុំ​សភា​លើកដំបូង​ដដែល​តាម​ព្រះរាជតម្រិះ​ព្រះមហាក្សត្រ​។ លោក​ប្រាក់​សុខុន​មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា​ការពន្យារពេល​ឬ​មិន​ពន្យារពេល​ប្រជុំ​នោះ​មិន​អាស្រ័យ​លើ​គណបក្ស​នយោបាយ​នោះទេ​គឺ​អាស្រ័យ​ទៅលើ​ព្រះមហាក្សត្រ​។​

​ពាក់ព័ន្ធ​នឹង​ការប្រជុំ​សភា​នេះ​ដែរ កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា អង្គការ​សង្គម​ស៊ីវិល​ជាង​៤០ ដែល​ស្ថិត​នៅក្នុង​បន្ទប់​ស្ថានការណ៍​បោះឆ្នោត​បាន​អំពាវនាវ​ឲ្យ​មាន​​ការ​​ពន្យារពេល​កិច្ច​ប្រជុំ​សភា​លើកដំបូង​ដែល​គ្រោង​នៅ​ថ្ងៃទី​២៣ ខែ​កញ្ញា​ខាង​មុខ​នេះ ដើម្បី​ឲ្យ​គណបក្ស​នយោបា​យ​ទាំងពីរមាន​ពេលវេលា​បន្ត​កិច្ច​ចរចារ​គ្នា រក​​ដំណោះស្រាយ​សមស្រប​សិន​។

​គួរបញ្ជាក់ ថា កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយ​បញ្ជាក់​ថា រដ្ឋសភា នីតិកាល​ទី​៥ នឹង​បើក​សម័យប្រជុំ​ដំបូង​របស់ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ​ទី​២៣ ខែ​កញ្ញា​ខាងមុខនេះ បន្ទាប់ពី​មាន​បញ្ហា​ចម្រូងចម្រាស់​ខ្លះៗ ទាក់ទង​នឹង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​កន្លង​មក​នេះ​។

កិច្ចប្រជុំ​សភា​លើក​ដំបូង​នេះ គឺ​ក្រោម​ព្រះរាជធិបតីភាព​របស់​ព្រះមហាក្សត្រ​។ បន្ទាប់​ពី​ការបើក​សម័យ​ប្រជុំ​សភា​លើកដំបូង​បាន​បញ្ចប់​សម័យប្រជុំ​រដ្ឋសភា​លើក​ទីមួយ នីតិកាល​ទី​៥ នឹង​ចាប់ផ្ដើម​ការងារ​ក្រោម​អធិបតីភាព​សម្ដេច ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា ដើម្បី​សម្រេច​អំពី​សុពលភាព​នៃ​អណ្ណត្ដិ​សមា​ជិក​​​នីមួយៗ និង​ការអនុម័ត​បទ​បញ្ហា​ផ្ទៃក្នុង​នៃ​រដ្ឋសភា​នីតិកាល​ទី​៥៕(ដោយៈ​ឃួន សុភ័​ក្រ)​


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item