មានកូនតូចៗក្នុងបន្ទុកចំនួន៤នាក់ និង មិនទាន់លំនៅច្បាស់លាស់អ្នកស្រីជៀវ សុខវី ជាភរិយារបស់សពលោកម៉ៅ សុខច័ន្ទ ដែលស្លាប់ដោយសារត្រូវគ្រាប់ចំក្បាលក្នុងអំពើហិង្សាផ្ទុះអាវុធនៅលើស្ពានក្បាលថ្នល់បានត្អូញត្អែរពីទុក្ខលំបាកក្រោយពីអ្នកស្រីបាត់បង់ស្វាមី។
សំលេងៈ
ជាមួយគ្នាបន្ទប់ស្ថានការណ៍របស់អង្គការសង្គមស៊ីវិលក៏បានចេញសេចក្តីថ្លែងការណ៍បានអំពាវនាវជាបន្ទាន់ដល់បណ្តារអង្គការសង្គមស៊ីវិល និងសប្បុរសជនទាំងអស់មេត្តាជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអ្នកស្លាប់ ។
លិខិតអំពាវនាវចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣បានធ្វើឡើង បន្ទាប់ពីបានសង្គេតឃើញថា ក្រោយពីបុរសជាប្តីបាត់បង់ជីវិតគ្រួសារនេះបានបន្សល់ទុកនូវកូនចំនួន៤នាក់ និងប្រពន្ធដែលត្រូវរ៉ាប់រងចិញ្ចឹមតែម្នាក់ឯង។
យ៉ាងណាក៏ដោយបន្ទប់ស្ថានការណ៍របស់អង្គការសង្គមស៊ីវិលបានសម្តែងនៅក្តីសង្ឃឹមយ៉ាងមុតមាំថា អង្គការសង្គមស៊ីវិល និងសប្បុរសជនក្នុងស្រុក និងក្រៅស្រុកនឹងជួយចូលរួមបរិច្ចាកនូវធនធាន ដើម្បីជួយដល់ក្រុមគ្រួសារជនរងគ្រោះ។
ការបរិច្ចាគធនធាននេះ គឺជាការពិតជាចូលរួមដ៏ធំធេងក្នុងការឈឺឆ្អាល និងលើកទឹកចិត្តដល់ក្រុមគ្រួសារជនរងគ្រោះ និងចូលរួមលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។(ដោយៈថា ថៃ)
Source from: Vayofm























Loading...




Post a Comment