គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយនៅយប់ថ្ងៃទី១៥ កញ្ញា ដោយប្រកាសបដិសេធមិនទទួលស្គាល់ចំពោះទង្វើទាំងឡាយណាដែលបង្កឲ្យមានអំពីហិង្សានៅក្នុងសង្គមឡើយព្រោះថានៅក្នុងឳកាសមហាបាតុកម្មថ្ងៃទី១ របស់គណបក្សសង្គ្រោះជាតិមានជនឳកាសនិយមមួយចំនួនតូចបានដើរបង្ក ចលា ចលដូចជា លើករនាំងបន្លាលួសបោះចោលក្នុងទឹកទន្លេ និងមានជនខ្លះដើរស្រែកឡូឡាបង្កសកម្មភាពញុះ ញង់នៅតាមទីសាធារណៈផ្សេងៗ។
សេចក្តីថ្លែងការណ៍បានបន្តថា ទង្វើរបស់ជនឳកាសនិយមទាំងឡាយដែលដើរបង្កបញ្ហា និងចលាចលផ្សេង ៗគណបក្សសង្គ្រោះជាតិមិនទទួលខុសត្រូវឡើយ ហើយអំពាវនាឲ្យមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចទៅតាមផ្លូវច្បាប់ចំពោះជនឳកាសនិយមទាំងឡាយនោះ។
គណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា ការធ្វើមហាបាតុកម្មអហិង្សាក្នុងគោលបំណងទាមទារឲ្យមានការ បង្កើតគណៈកម្មការចម្រុះមួយដើម្បីស្វែងរកការពិត និងយុត្តិធម៌ជូនប្រជាពលរដ្ឋម្ចាស់
Source from: Vayofm























Loading...




Post a Comment