រហូតមកដល់ពេលនេះការប៉ះទង្គិច នៅស្ពានអាកាសក្បាលថ្នល់ នៅមិនទាន់មានសភាពស្ងប់ស្ងាត់ទេ ខណៈពេលដែល ក្រុមបាតុករប្រមាណ៣០០នាក់ បន្តប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ច។ បាតុករបានគប់ដុំថ្ម ទៅលើហ្វូងសមត្ថកិច្ច ពេលដែលសមត្ថកិច្ច បាញ់ គ្រាប់បែកផ្សែង និង កាំភ្លើងជាច្រើនគ្រាប់។
ចាប់តាំងពីម៉ោង៨យប់ កម្លាំងសមត្ថកិច្ច និង បាតុករ បានប៉ះទង្គិចគ្នា ដោយសារសមត្ថកិច្ចបិទផ្លូវ ប្រជាពលរដ្ឋ។ ក្រុមប្រជាពលរដ្ឋ និង បាតុករ បានគប់ដុំថ្ម ទៅលើសមត្ថកិច្ច។ ជាការតបត សមត្ថកិច្ចបានបាញ់គ្រាប់បែកផ្សែង កាំភ្លើងជាច្រើនគ្រាប់។ ប្រជាពលរដ្ឋដែលកំពុងកកស្ទះរថយន្ត នៅក្រោមស្ពានអាកាសបាននាំគ្នារត់ចោលរថយន្តដើម្បីរកទីសុវត្ថិភាព ។ប្រភពព័ត៌មានពីកន្លែងកើតហេតុ បាតុករ៤ ទៅ៥ នាក់ត្រូវបានចាប់ខ្លួន។
Source from: Vayofm























Loading...




Post a Comment