Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ថ្វីត្បិត​តែ​បាតុកម្ម​ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅថ្ងៃទី១៥ ខែកញ្ញា បាន​ធ្វើឡើង​ដោយ អហិង្សា​ក្តី ប៉ុន្តែ​គណបក្ស​សង្រ្គោះ​ជាតិ បាន​ហែរក្បួន​បាតុកម្ម នៅតាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​​ភ្នំពេញ ដែល​ផ្ទុយ​ពីការ​ណែនាំ និង ការអនុញ្ញាតិ របស់​ក្រសួង​មហាផ្ទៃ។ ជាការ​កត់សម្គាល់ ការ​ប្រឈម និង ការប៉ះទង្គិច​រវាង​សមត្ថកិច្ច និង ក្រុមបាតុករ​បានកើតឡើង​ជាច្រើន​ដង​ផងដែរ។

លោក ខៀវ សុភ័គ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បានប្រាប់វិទ្យុ​ខ្មែរ​អន្តរជាតិ​វាយោ​អែហ្វអឹមថា គណបក្ស​សង្រ្គោះជាតិ​បាន​ធ្វើខុស​នឹង​ការ​ស្នើរ​សុំ ប៉ុន្តែ​លោកខៀវ សុភ័គ សង្ឃឹម​​ថា​ ស្ថានភាព​នឹង​ល្អ​ប្រសើរ​ផ្ទុយ​ទៅវិញ ប្រសិន​បើ​ស្ថានភាព​កាន់តែធ្ងន់ធ្ងរៗ​ទៅ ពោល​បើ​គណបក្ស​សង្រ្គោះ​ជាតិ នៅតែ​បន្ត​ធ្វើខុស​ទៅនឹង​ច្បាប់​លោក ខៀវ សុភ័គ​ បានព្រលយថា សមត្ថកិច្ច​អាចនឹង​ពិចារណា​ចំពោះ​​ការ​បង្រ្កាប រឺ ចាត់វិធានការ​បញ្ឈប់​ព្រោះ​គ្មានជំរើស

សម្លេងលោក ខៀវ សុភ័គ

ជាមួយគ្នានេះលោកជួន សុវណ្ណ ស្នងការនគរបាល​​រាជធានីភ្នំពេញ បានប្រាប់​អ្នកសារព័ត៌មាន​ពេលចុះអន្តរាគមន៍​ថា បាតុកម្ម​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​ធ្វើ​ហួស​​ព្រំដែន ដែល​​បាន​​កំណត់

សម្លេងលោកជួន សុវណ្ណ​

គួរបញ្ជាក់ថា មុនពេល​រំសាយ​មហាបាតុកម្ម​ថ្ងៃទី១ នៅទីលាន​ប្រជាធិបតេយ្យ នាល្ងាចថ្ងៃទី១៥ ខែកញ្ញានេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ បានប្រកាស​បន្ដ​ធ្វើ​បាតុកម្ម នៅថ្ងៃទី២ និង ៣ថ្ងៃ​បន្ដ​ទៀត ពោល​គឺថ្ងៃទី១៦ ខែកញ្ញា និង ថ្ងៃទី១៧ ខែកញ្ញា ដើម្បីស្វែងរក​យុត្ដធម៌​ជូន​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត។ មិនត្រឹម​តែ​ប៉ុណ្ណោះ លោក សម រង្ស៊ី បានអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើ​បាតុកម្ម​ថ្ងៃទី២ និង ថ្ងៃទី៣ ឲ្យបាន​ច្រើន​បន្ថែមទៀត។

យ៉ាងណា​ក៏ដោយ សាលា​រាជធានី​ភ្នំពេញ បានប្រាប់​ទៅកាន់​តំណាង​គណបក្ស​សង្គ្រោះជាតិ​ថា បាតុកម្ម​នៅថ្ងៃទី១៦ ខែកញ្ញា និង ថ្ងៃទី១៧ខែកញ្ញា​នោះ មិនត្រូវ​បាន​អនុញ្ញាត​ទេ ដោយ​អនុវត្ត​តាម​បទ​បញ្ជា របស់​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​សាលារាជធានី​ភ្នំពេញ​​ សន្យាថា​នឹង​បញ្ចូន​សំណើនេះ​ទៅ​កាន់​ក្រសូង​មហាផ្ទៃ ដើម្បី​សម្រេច។


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item