នៅឯទីលានប្រជាធិបតេយ្យដែលជាទីកន្លែងគ្រោងនឹងធ្វើមហាបាតុកម្មនៅថ្ងៃនេះ គេសង្កេតឃើញមានការបោះតង់ជាជួៗមួយចំនួនរួចរាល់ហើយ ព្រមទាំងមានពលរដ្ឋមួយចំនួនផងដែរ ដើម្បីត្រៀមរៀមចំធ្វើមហាបាតុកម្មនៅថ្ងៃស្អែកនេះ។
មហាបាតុកម្មដែលគណបក្សសង្គ្រោះជាតិអះអាងថា ជាមហាបាតុកម្មអហិង្សា ស្មឹងស្មាធ និងបញ្ជាក់ពី ការមិនទទួលយកលទ្ធផលបោះឆ្នោត ដើម្បីទាមទារឲ្យបង្កើតគណកម្មការពិសេសស៊ើបអង្កេតភាពមិនប្រក្រតីពេលបោះឆ្នោតនាពេលកន្លងទៅ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរជាក់លាក់ធ្វើមហាបាតុកម្មអហិង្សាដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃ១៧ ខែកញ្ញាដោយគ្មានអ្វីប្រែប្រូលនោះទេ។
ថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំងពីរបញ្ជាក់ថា មហាបាតុកម្មនឹងធ្វើឡើងជាទ្រង់ទ្រាយធំជាងមុននិងអាចហែក្បួន។
សំលេងៈ
យ៉ាងណាក៏ដោយការប្រកាសធ្វើមហាបាតុកម្មរយៈពេល៣ថ្ងៃរបស់គណបក្សប្រឆាំងលើកនេះ ត្រូវបាន ក្រសួងមហាផ្ទៃមិនអនុញ្ញាតនោះទេ ដោយឲ្យតែធ្វើឡើងរយៈពេល១ថ្ងៃប៉ុណ្ណោះ។
ពោលគឺចាប់ពីម៉ោង៦:០០នាទី ព្រឹករហូតដល់ម៉ោង ៦:០០ល្ងាច។ មិនតែប៉ុណ្ណោះក្រសួងមហាផ្ទៃក៏មិនអនុញ្ញាតឲ្យមានការបោះជុំរុំ និងដង្ហែរក្បួននោះដែរ៕(ដោយៈជា ធីរិទ្ធ)
Source from: Vayofm























Loading...




Post a Comment