មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ មិនបានបញ្ឈប់នោះទេ ទោះជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និង គណបក្សប្រជាជនកម្ពុជាបានជួបប្រជុំគ្នា ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រក៏ដោយ។សន្និសិទកាសែតមួយរបស់គណបក្សសង្គ្រោះជាតិ ក្រោយពីបញ្ចប់កិច្ចប្រជុំដែលមិនដល់រយៈពេលកន្លះម៉ោង លោកសមរង្ស៊ី និង លោកកឹម សុខា រួមគ្នា បានបញ្ជាក់ថា បាតុកម្មរយៈពេលបីថ្ងៃនៅតែមានដដែល ហើយមានលក្ខណៈធំជាងមុន និងមានការដើរហែរក្បួន។
សម្លេងលោកសមរង្ស៊ី និង លោកកឹម សុខា
គួរបញ្ជាក់ថា សំណើរមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិដែលមានរយៈ៣ថ្ងៃ ត្រូវបានក្រសួងមហាផ្ទៃបដិសេធ និងសម្រេចអនុញ្ញាតិឲ្យធ្វើត្រឹមតែ១ថ្ងៃប៉ុណ្ណោះ និង មិនឲ្យដើរហែរក្បួននោះទេ។ដូច្នេះការបញ្ជាក់ពីបាតុកម្ម រយៈពេលបីថ្ងៃរបស់គណបក្សសង្រ្គោះជាតិ គេមិនដឹងថា ក្រសួងមហាផ្ទៃ នឹងដោះស្រាយយ៉ាងណានោះទេ។ ដោយសៅ វិសាល
Source from: Vayofm























Loading...




Post a Comment