Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ករណី​ស្លាប់​របស់​បុរសម្នាក់ នៅក្នុង​ការ​ប៉ះទង្គិច​រវាង​ប្រជាពលរដ្ឋ និង​ កម្លាំង​សមត្ថកិច្ច កាល​ពីយប់ថ្ងៃទី១៥ កញ្ញាកន្លងទៅនេះ នៅស្ពាន​អាកាស​ក្បាលថ្នល់ ត្រូវបាន​ក្រសួងមហាផ្ទៃ​បញ្ជាក់ថា សមត្ថកិច្ចកំពុងស៊ើបអង្កេត ដើម្បី​រកមូលហេតុ​ពិតប្រាកដ។​លោក ខៀវ សុភ័គ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​វិទ្យុវាយោ​អែហ្វអឹម​ថា សមត្ថកិច្ច​កំពុង​ស៊ើបអង្កេតរឿងនេះ​នៅ​ឡើយ

សម្លេងលោក ខៀវ សុភ័គ

ចំពោះ​ការ​ចោទ​ប្រកាន់​ថា សមត្ថកិច្ច ជាអ្នកបាញ់​បុរស​នោះស្លាប់ លោក ខៀវ សុភ័គ បានឆ្លើយតបថា នៅយប់ថ្ងៃ​កើតហេតុ​នោះ កម្លាំង​នគរបាល និង ប៉េអឹម មិនបាន​ប្រើប្រាស់​កាំភ្លើង​នោះទេ គឺមានតែខែល ដំបង និង បាញ់គ្រាប់ផ្សែងតែប៉ុណ្ណោះ

សម្លេងលោក ខៀវ សុភ័គ

សូមរម្លឹកថា កាលពីយប់ថ្ងៃទី១៥ កញ្ញា ដែលជាថ្ងៃទី១​នៃការធ្វើមហាបាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះជាតិ មានការ​ប៉ះទង្គិច​គ្នា ដែលបង្ក​ឲ្យផ្ទុះ​អំពើ​ហិង្សា រវាង​ក្រុម​ប្រជាពលរដ្ឋ  និង កម្លាំងសមត្ថកិច្ច ដែលបានបណ្តាលឲ្យ បុរសម្នាក់​បានស្លាប់​ភ្លាមៗ​នៅនឹង​កន្លែង និង​ជាច្រើន​នាក់​បាន​រងរបួស ព្រមទាំងប្រជាពលរដ្ឋ​ប្រមាណជា​១០ផ្សេងទៀត​ត្រូវបាន​ចាប់ខ្លួន​ផងដែរ។​បុរស​ដែល​ស្លាប់​មានឈ្មោះ ម៉ៅ សុខច័ន្ទ អាយុ៣០ឆ្នាំ ជាកម្មករ​សំណង់។


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item