ក្រោយពីមានការចោទប្រកាន់របស់បណ្តាលប្រទេសនៅបច្ចិមលោកមួយចំនួនមានអាមេរិក បារាំងជាដើមថា កងកម្លាំងរដ្ឋាភិបាលលោកអាស្សាដ កាលថ្ងៃទី ២១ ខែសីហាកន្លងទៅបានប្រើប្រាស់អាវុធគីមីវាយប្រហារចំពោះពួកឧទ្ទាម ដោយបានសម្លាប់មនុស្សអស់ជាង១ពាន់នាក់។
បញ្ហានេះបានធ្វើឲ្យអាមេរិកនិង បារាំងគម្រាមវាយប្រហារភ្លាមៗចំពោះប្រទេសស៊ីរី ដោយមិនចាំបាច់រងចាំលទ្ធផលស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិជុំវិញសារធាតុគីមីនៅក្នុងអាវុធនោះទេ។
ប៉ុន្តែស្ថានការណ៍នេះហាក់នៅទ្រឹងបន្តិច បន្ទាប់ពីអាមេរិកបានពន្យាពេលបើកការវាយប្រហារចំពោះប្រទេសនេះដោយងាកទៅចរចាជាមួយរុស្ស៊ី។
លោកបណ្ឌិត សុខ ទូច បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយមកពីប្រទេសរុស្ស៊ីបានអះអាងថា ប្រសិនបើអាមេរិកបើកការវាយប្រហារទៅលើប្រទេសស៊ីរីមែននោះអាមេរិកនឹងខាតបង់ធ្ញន់ធ្ញរជាក់ជាមិនខាន។
សូមអញ្ជើញស្តាប់បទសម្ភាសរវាងជា ធីរិទ្ធ ជាមួយលោកបណ្ឌិតសុខ ទូច ដូចតទៅ!
សំលេងៈ
Source from: Vayofm























Loading...




Post a Comment