Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/09/blog-post_7671.html
ភ្នំពេញ៖ នារីខារ៉ាអូខេម្នាក់ត្រូវបានសន្លប់ស្ដូកស្ដឹងកាលពីវេលាម៉ោង២២ និង០០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងបន្ទប់ដែលនាងធ្វើការបន្ទាប់ពីនាងបានចូលទៅច្រៀងនិងផឹកស៊ី ជាមួយភ្ញៀវ ត្រូវបានភ្ញៀវលួចដាក់ថ្នាំនៅក្នុងកែវស្រារបស់នាង នៅក្នុងហាងខារ៉ាអូខេសៀងប៉ាឡាវដែលស្ថិតនៅក្នុងភូមិអូបៃក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អ៊ី មួយលៀង ភេទស្រី អាយុ២១ឆ្នាំមាន ស្រុកកំណើតនៅភូមិកំពង់រាប ឃុំកំពង់រាប ស្រុកកោះសុទិន ខេត្តកំពងចាម។
បើតាមប្រភពព័ត៌មានបានអោយដឹងពីបុរសម្នាក់ ឈ្មោះ អុក ឈុនលី ជាបុគ្គលិក នៅភោជនីដ្ធាននិស្ស័យស្នេហ៍មៃដា ដែលត្រូវជាប្ដីបានអោយដឹងថា៖ប្រពន្ធរបស់ខ្លួនបានទៅធ្វើការដូច សព្វមួយដង ស្រាប់តែមិត្តភក្តិរបស់គេបានប្រាប់ថា ប្រពន្ធរបស់ខ្លួនបានដួលសន្លប់ហើយគេមកដល់ក៍ឃើញប្រពន្ធសន្លប់ ក៍ហៅម៉ូតូឌុបដឹកនាងទៅមន្ទីពេទ្យព្រះកុសុមៈ បើតាមសម្ដីគ្រូពេទ្យបានអោយដឹងថាដោយនាងបានត្រូវថ្នាំ ហើយដោយសារតែនាងខ្សោយផងក៍ត្រូវបានសន្លប់តែម្ដងទៅ៕(វាលឥន្ទ្រី)
























Loading...




Post a Comment