មេដឹនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៧ ខែកញ្ញា បានបន្ដជួបគ្នាទៀត នៅវិមានរដ្ឋសភាជាតិ ដើម្បីពិភាក្សាគ្នា ដោះស្រាយបញ្ហាប្រទេសជាតិ។
ជាលទ្ធផល នៅក្នុងប្រជុំនៅថ្ងៃទីពីរនេះ គណបក្សទាំងពីរ បានពិភាក្សាទៅលើការធ្វើកំណែទម្រង់ស្ថាប័នជាតិជាច្រើន ប៉ុន្ដែគណបក្សទាំងពីរ មិនទាន់បានសម្រេចភ្លាមៗនៅឡើយទេ គឺដកថយសិន ដើម្បីជជែកគ្នាផ្ទៃក្នុងគណបក្សរៀងៗខ្លួន អំពីចំណុចខ្វែងគំនិតគ្នា និង បញ្ហាជាតិសំខាន់ៗ មុនពេលជួបពិភាក្សាគ្នាបន្ដទៀត។
យ៉ាងណាក៏ដោយ កិច្ចប្រជុំកំពូល រវាងមេដឹកនាំ គណបក្សជាប់ឆ្នោតទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវបានគេមើលឃើញ ថា មានការយោគយល់គ្នាច្រើន ដែលអាចឈានទៅ ទម្លុះទម្លាយវិបត្តិនយោបាយ ដែលជាប់គាំង នាពេលនេះផងដែរ។ ជាបន្ដសូមស្ដាប់សេចក្ដីរាយការណ៍ ពីឃួន សុភ័ក្រ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ៕
សំលេងៈ
Source from: Vayofm























Loading...




Post a Comment