Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/09/facebook-account.html
ភ្នំពេញ៖ ថ្មីៗនេះមានសារព័ត៌មានជាច្រើនបានចេញផ្សាយស្តីពីបញ្ហាដែលសង្ស័យថាមានគេលួចយក Facebook Account របស់តារាសម្តែងរូបស្រស់ ប៊ីរីយ៉ា ទៅបង្ហោះរឿងសិច និងរូបអាក្រាតកាយមួយចំនួនទៀតដែលធើ្វឲ្យទស្សនិកជន និងមនុស្សសើ្ទរគ្រប់មជ្ឍដ្ឋានមានការភ្ញាក់ផ្អើល និងរឹតតែមិនជឿពីរឿងរ៉ាវខាងលើនេះ។តែទោះជាយ៉ាងណាមិនទាន់មានការបកស្រាយណាមួយឲ្យបានច្បាស់នៅឡើយទេថា តើFacebook Account នោះជារបស់កញ្ញាដែលត្រូវបានគេ Hack password ឬមានគេលួចបង្តើត Account ដោយយកឈ្មោះ និងរូបថតកញ្ញាទៅធើ្វជា Profile Picture ឬយ៉ាងណានោះទេ ព្រោះថាសព្វថៃ្ងក៏មានជនខិលខូចមួយចំនួនតែងតែបានប្រើប្រាស់ឈ្មោះឬ រូបភាពរបស់សិល្បៈករមួយចំនួនទៅបង្តើត Account ក្នុងបណ្តារសង្គមហ្វេសប៊ុកដើម្បីទទួលបានការគាំទ្រ និងមានប្រជាប្រិយ ។
គួររល្លឹកផងដែរថាកាលពីដើមឆាំ្ន ២០១២តារាសម្តែង និងជាអ្នកជំនួញកូនមួយលោក គង់ រ៉ាយុទ្ធ ដែលជាម្ចាស់ហាងលក់សម្លៀលបំពាក់រ៉ាយុទ្ធក៏បានទទួលរងការចាត់ប្រកាន់បែបនេះផងដែរដោយសារមានគេលួចបង្តើតឈ្មោះដូចគ្នាជាមួយ Account ពិតប្រាកដរបស់លោក យកទៅផ្ញើសារសុំនារីស្អាតៗដេកជាមួយជាដើម ៕
ដោយ៖ ដាវី
ប្រភពពីៈ Techno2day























Loading...




Post a Comment