Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ទឹកប្រាក់​ចំនួនជាង​១​លាន​ដុល្លារ ដែល​​ផ្តល់​ដោយ​​អង្គការ​សហប្រជាជាតិ និង​ម្ចាស់​ជំនួយ​ គឺ​​សម្រាប់​​ផ្តល់​​ដល់​​ភាគី​​ជាតិ​នៅ​​សាលាក្តី​​ខ្មែរក្រហម​ សម្រាប់​បើក​ប្រាក់ខែ​ដល់​បុគ្គលិក​ជាតិ រយៈពេល​៣ខែ គិត​ចាប់ពី​ខែ​មិថុនា​កន្លង​មក​។

បុគ្គលិក​ភាគី​ជាតិ នឹង​ទទួលបាន​ប្រាក់ខែ​របស់​ខ្លូន​វិញ ហើយ​បុគ្គលិក​ជាតិ​ជាង​១០០នាក់ ដែល​បាន​ឈប់​សម្រាក​ពី​ការងារ​បណ្តោះអាសន្ន ចាប់តាំងពី​ដើម​ខែ​កញ្ញា​នឹង​វិល​មក​បំពេញ​ការងារ​ឡើងវិញ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​។​

នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹងពី​លោកនេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​។ លោក​នេត្រ ភ​ក្ត្រា បាន​បន្តថា សាលាក្តី​ខ្មែរក្រហមសូម​ស្វាគមន៍​ចំពោះ​ការ​ផ្តល់​នូវ​មូលនិធិ​សង្គ្រោះ​បន្ទាន់ ដែល​មាន​ទម្រង់​ជា​ការ​ឲ្យ​ភាគីជាតិ​ខ្ចី សម្រាប់​ដោះស្រាយ​វិបត្តិ​ថវិកា​ខាង​ភាគី​ជាតិ​។​

​សំលេងៈ

​ការ​សារ​ទរនេះ​បាន​ធ្វើឡើង​បន្ទាប់​ពី ភាគី​អង្គការសហប្រជាជាតិ​ក្នុង​សាលាក្តី​ខ្មែរក្រហម នៅថ្ងៃនេះ​បាន​ប្រកាស​ជូនដំណឹង​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​លោក នេត្រ ភ​ក្ត្រា បាន​បន្តថា ភាគី​ជាតិ​នៅ​សាលាក្តី​ចម្រុះ​នៅតែ​ប្រឈម​នឹង​កង្វះ​ថវិកា​៣​ខែ​ទៀត ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​១,៨លាន​ដុល្លារ​អាមេរិក សម្រាប់​ដំណើរការ​ចាប់ពី​ខែ​កញ្ញា ដល់​​បំណាច់​​ឆ្នាំ​២០១៣​។​

​គួរបញ្ជាក់​ថា បុគ្គលិក​ជាតិ​ប្រមាណ​២៥០រូប មិន​បាន​ទទួលបាន​ប្រាក់ខែ ៣​ខែ​មក​ ហើយ​ចាប់ពី​ខែ​មិថុនា ហើយ​មាន​បុគ្គលិក​ជាតិ​ជាង​១០០នាក់ បាន​សុំ​ឈប់​សម្រាក​ពី​ការងារ​បណ្តោះអាសន្ន​ផងដែរ កាលពីដើម​ខែ​កញ្ញា​នេះ​៕(ដោយៈឆេង សូរិយា)​


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item