កាលពីថ្ងៃម្សិលមិញនេះ បន្ទប់ស្ថានការណ៍នៃអង្គការសង្គមស៊ីវិលជាង៤០បាន អំពាវនាវឲ្យមានការពន្យារពេលកិច្ចប្រជុំសភាលើកដំបូងដែលគ្រោងនៅថ្ងៃទី២៣ ខែកញ្ញាខាងមុខនេះ ដើម្បីឲ្យគណបក្សនយោបាយទាំងពីរមានពេលវេលាបន្តកិច្ចចរចារគ្នារកដំណោះស្រាយសមស្របសិន។
ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីកិច្ចជំនួបចរចានៃថ្នាក់ដឹកនាំគណបក្សឈ្នះឆ្នោតទាំងពីរគឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិចំនួន២លើកបានបញ្ចប់ដោយសម្រេចបានជាលទ្ធផលនូវបញ្ហាមួយចំនួនដូចជា ការធ្វើកំណែទម្រង់ស៊ីជម្រៅមួយនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដើម។
លទ្ធផលជាវិជ្ជមាននេះត្រូវបានគេមើលឃើញថា នយោបាយនៅកម្ពូជានឹងធូរស្រាលឡើងវិញ បើសិនជានៅមានការចរចារគ្នារកដំណោះស្រាយជាបន្តទៀតនោះ។ សង្គមស៊ីវិលទាំងនោះជឿថា វាអាចនឹងមិនមានបញ្ហាអ្វីនោះទេ បើគ្រាន់តែពន្យារពេលនៃកិច្ចប្រជុំសភានោះ៕
Source from: Vayofm























Loading...




Post a Comment