Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

កិច្ច​ជំនួប ដែល​ធ្វើឡើង​ដោយ​បិទទ្វារ​រយៈពេល​ជិត​៥​ម៉ោង នៅឯ​មន្ទីរ​រដ្ឋសភាជាតិ រវាង​មេដឹកនាំ​ជាន់ខ្ពស់ គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ សម្ដេច ហ៊ុន សែន និង​មេដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ លោក សម រង្ស៊ី បាន​ឯកភាពគ្នា​ចំនួន​៣​ចំណុច ដែល​រួមមាន​៖ ទី​១-​ឯកភាពគ្នា ដោយ​គោរព និង​អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់ ចំពោះ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ ដែល​អំពាវនាវ​ឲ្យ ក្រុមបាតុករ និង​សមត្ថកិច្ច​បញ្ឈប់​ការប្រើ​អំ​ហិង្សា តាម​គ្រប់​រូបភាព​។ ទី​២-​ភាគី​ទាំងពីរ​ព្រម ព្រៀងគ្នា ថា នឹង​បង្កើត​យន្ដការ​មួយ ដើម្បី​កែ​ទម្រង់​ការ​បោះឆ្នោត នាពេលខាងមុខ​។ និង​ទី​៣-​ភាគី​ទាំងពីរ បានសម្រេច ថា នឹង​បន្ដ​ជួបចរចា​ទៅទៀត តាម​គ្រប់​កំរិត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​។ នេះ​បើ​តាម​លោក ប្រាក់ សុខុន មន្ដ្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​នៅក្រោយ​កិច្ច​ជំនួប​នោះ​។​

សំលេងៈ

​ដោយឡែក​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានឲ្យដឹង ថា គណបក្ស​ទាំង​ពីរ នៅ​មិនទាន់​ស្រុះស្រួល​គ្នា​នៅឡើយ​ទេ អំពី​ការបង្កើត​គណៈកម្មការ​ឯករាជ្យ​ដោះស្រាយ​បញ្ហា​បោះឆ្នោត ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ចង់​បង្កើត​គណៈកម្មការ​នេះ តែ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ឯកភាព​ឡើយ​។​

សំលេងៈ

​លោក ប្រាក់ សុខុន មន្ដ្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូសបញ្ជាក់ ថា កិច្ចប្រជុំ​សភា​លើក​ដំបូង ដែល​គ្រោង​បើ​ធ្វើ​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​ខាង​មុខ​នេះ នៅតែ​ប្រព្រឹតិ្ដ​ធ្វើដ​ដែល បើទោះបីជា​គ្មាន ការចូលរួម​ពី​ក្រុមតំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដោយ​។ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ លោក យឹម សុវណ្ណ នៅ​មិនទាន់​សម្រេច​យ៉ាងណាទេ ប៉ុន្ដែ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ខិតខំ​ស្វែង​វិធី​ផ្សេងទៀត ដើម្បី​ជួប​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដោះស្រាយ​បញ្ហា មុន​ពេល​ប្រជុំ​សភា​លើក​ដំបូង​នេះ មកដល់​។

​គួរបញ្ជាក់​ថា សមាសភាព​ចូលរួម​ប្រជុំ​ដោះស្រាយ​បញ្ហា នៅ​ព្រឹក​មិញ​នេះ គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​​​ដោយ​សម្ដេច ហ៊ុន សែន និង​មន្ដ្រីជាន់ខ្ពស់​មួយចំនួនទៀត ដូចជា​លោក ស ខេង​សក់ សេដ្ឋា លោក សាយ ឈុំ និង លោក សោម សឿន លោក ឈាង វុន​។ រីឯ​សមាសភាព គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី លោក កឹម សុខា លោក ប៉ុល ហំ​ម លោក​យឹម សុវណ្ណ លោក អេង ឆៃអ៊ាង លោក គួ​យ ប៊ុន​រឿន លោក ស៊ុន ឆៃ​៕(ដោយៈឃួន សុភ័ក្រ)


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item