អស់រយៈពីរថ្ងៃទៅហើយនៅតាមដងផ្លូវសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ ត្រូវបានកងកម្លាំងសមត្ថកិច្ចបិទរារាំងដោយរបងបន្លាលួស និងរបាំងស្ទាក់ផ្លូវ ហើយកងកម្លាំងសមត្ថកិច្ចមួយចំនួនទៀតក៏នៅតែព្យាយាមដើរល្បាតដដែល។
ការបិទច្រកផ្លូវសំខាន់ៗ ក្នុងទីក្រុងភ្នំពេញនេះត្រូវបានសម្លេងត្អូញត្អែរបស់ប្រជាជនបន្លឺឡើងតតគ្នា អំពីផលវិបាកនៃធ្វើដំណើរឆ្លងកាត់។
យុវតីម្នាក់ឈ្មោះស្រីទ្បៅ ជាអ្នករស់នៅផ្សារច្បារអំពៅបានរអ៊ួថា មានការពិបាកខ្លាំងណាស់ក្នុងការធ្វើដំណើរដោយសារដងផ្លូវទាំងមូលត្រូវបានស្ទះចរាចរណ៍។
សំលេងៈមិនខុសគ្នាឡើយយុវជនមិនា បានបង្ហាញពីការលំបាកក្នុងការធ្វើដំណើរ ទៅកន្លែងធ្វើការ ជាពិសេសប្រជាពលរដ្ឋដែលមិនមែនជាបាតុករក៏ត្រូវបានហាមឃាត់មិនអោយចូលផ្ទះ។
សំលេងៈ
ទាក់ទិនហ្នឹងបញ្ហាបិទផ្លូវនេះ លោកចាន់ សាវ៉េត មន្ត្រីស៊ើបអង្គេតរបស់អាដហុក បានលើកឡើងថា ការបិទផ្លូវជាដើមហេតុមួយបង្កមកពីកំហឹងប្រជាពលរដ្ឋ រហូតផ្ទុះជាអំពើរហិង្សាផ្ទុះឡើង លោកចាន់ សាវ៉េត។
សំលេងៈ
គួរបញ្ជាក់ថា តាំងពីព្រលឹមថ្ងៃទី១៥ ខែកញ្ញា រហូតមកដល់ពេលនេះ ផ្លូវខ្លះនៅរាជធានីភ្នំពេញ ត្រូវបានបិទបណ្តោះអាសន្នជាក់ស្តែងមហាវិថីព្រះនរោត្ដមតែម្តង ត្រូវបានបិទហាមឃាត់មិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ឡើយ ។
មិនតែប៉ុណ្ណោះកងកម្លាំងចម្រុះ ប្រដាប់ដោយខែល និងដំបងឆក់ ត្រូវបានគេដាក់ពង្រាយនៅតាមដងវិថីសំខាន់ៗមួយចំនួនដែរ ដើម្បីរឹតបន្តឹងសន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់ទីក្រុងភ្នំពេញ ខណៈគណបក្សសង្គ្រោះជាតិកំពុងតែធ្វើមហាបាតុកម្មទាមទារឲ្យបង្កើតគណៈកម្មាធិការឯករាជ្យ នៅឯលានប្រជាធិបតេយ្យ៕(ដោយៈថា ថៃ)
Source from: Vayofm























Loading...




Post a Comment