Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ក្រោយ​ពី​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ចប់ទៅ​កង​កម្លាំង​​អាវុធ​ហត្ថ​​បាន​​បន្ត​​ធ្វើ​​ហ្វឹក​ហាត់​​យុទ្ធវិធី​ជាថ្មី​ម្តងទៀត នៅ​ព្រឹក​ថ្ងៃទី​១៩ កញ្ញា​នេះ​។​

លោក​ខេង ទី​តូ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​បញ្ជាក់​ថា ​ការហ្វឹកហាត់​នេះ​មិនមាន​អ្វី​ចម្លែក​នោះ​ទេ គ្រាន់​តែ​​ជា​​ការ​ហ្វឹក​ហាត់​​ ដើម្បី​ពង្រឹង​និង​ពង្រីក​​សមត្ថភាព និង​ដើម្បី​ត្រៀម​រក្សា​សន្តិសុខ​សង្គមជាតិ​ទាំងមូល​ជៀសវាង​ហេតុការណ៍​​អាក្រក់​​កើត​ឡើង​​ជា​​យថា​ហេតុ​​តែ​ប៉ុណ្ណោះ​។​

សំលេងៈ

​គួរបញ្ជាក់​ថា លំ​ហាត់​សមយុទ្ធ​របស់​កងកម្លាំង​អាវុធហត្ថ ត្រូវបាន​គេ​មើលឃើញថា គឺជា​ការត្រៀម​ពេល​ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ភាពស្រពិចស្រពិល និង ជួប​វិបត្តិ​ជាប់គាំង​នយោបាយ​។

ជាក់ស្តែង​លំ​ហាត់​សមយុទ្ធ​នេះ​បាន​ធ្វើឡើង​ជា​ទ្រង់ទ្រាយ​ធំ​ម្តង​ ហើយ​មុន​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មកដល់​។ កាលណោះ​ការហ្វឹកហាត់​បាន​ធ្វើ​ឡើង​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​។​(ដោយៈសៅ វិសាល)​


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item