ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៥កើត ខែភទ្របទ ប្រជាជនខ្មែរកាត់ចិនតែងមានទម្លាប់សែននំព្រះខែ តាមការដំណាលរឿងព្រេង ក៏ដូចជារឿងប្រវត្តិសាស្ត្ររបស់ប្រទេសចិនទាំងមូលដែលដណ្តើមបានឯករាជ្យពីពួកម៉ុងហ្គោល ដើម្បីទទួលបានជោគជ័យជាប្រវត្តិសាស្ត្ររហូតមកដល់សព្វថ្ងៃនេះ។
ដូចរាល់ឆ្នាំដែលពោលគឺ នៅថ្ងៃទី១៩ កញ្ញានេះ ត្រូវនឹងថ្ងៃទី១៥កើត ខែភទ្របទ ប្រជាជនខ្មែរកាត់ចិនបានរៀបចំសែននំព្រះខែដូចសព្វដង។ ក្នុងជំនឿពីតំណាលព្រេងបុរាណរបស់ចិនការរៀបចំសែននំធ្វើឡើង ដើម្បីបានសេចក្តីសុខសេចក្តីចម្រើន។
ហើយក៏បង្កើតបានជាទម្លាប់នៃប្រពៃណីជនជាតិចិន ដែលទម្លាប់សែននំព្រះខែ ហើយគេតែងតែយកនំនេះចែកជូនបងប្អូន ឬមិត្តភ័ក្រឲ្យគ្នាទៅវិញទៅមក ហើយវាក៏ក្លាយជាទម្លាប់មួយដ៏ល្អរហូតមកដល់សព្វថ្ងៃនេះ៕(ដោយៈឆេង សូរិយា)
Source from: Vayofm























Loading...




Post a Comment