កំណែទម្រង់នៃការបោះឆ្នោតអាចមានពីរ គឺរយៈពេលខ្លី និងរយៈពេលវែង តាមរយៈយន្តការនានាដែលមានតម្លាភាព និងមានគណនេយ្យភាពជាសាធារណៈ ដើម្បីអោយដំណើរការបោះឆ្នោត ទទួលបានមកវិញនូវភាព ជឿជាក់។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បាននិយាយថា ក្នុងរយៈពេលខ្លី អង្គការតម្លាភាព អំពាវនាវឲ្យបង្កើតគណៈកម្មាធិការស៊ើបអង្គេត និង កំណែទម្រង់បោះឆ្នោត ដោយមានការចូលរួមពីគណ បក្សនយោបាយ អង្គការសង្គមស៊ីវិល និង អ្នកត្រូតពិនិត្យការបោះឆ្នោត ព្រមទាំងក្រុមអង្គការអន្តរជាតិដែលពាក់ព័ន្ធ ហើយគជប គួរមានតួនាទីក្នុងការផ្តល់ជួននូវរាល់ឯកសារ និងទិន្នន័យទាំងអស់។
សម្រាប់រយៈពេលវែង អង្គការតម្លាភាពកម្ពុជា បានផ្តល់អនុសាសន៍ថា កម្ពុជាត្រូវតែធ្វើកំណែទម្រង់ធ្ងន់ធ្ងរ និង ស៊ីជម្រៅទៅលើប្រព័ន្ធច្បាប់ ដើម្បីបង្កើតឲ្យមាននូវការប្រកួតប្រជែងមួយប្រកបដោយភាពយុត្តិធម៌ និងដើម្បីទទូលបានមកវិញនូវទំនុកចិត្តចំពោះការបោះឆ្នោតនៅពេលអនាគត ។ ក្នុងនោះរួមមាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គួរត្រូវរំលាយចោល ហើយគណៈកម្មការថ្មីមួយទទូលបន្ទុកការងារបោះឆ្នោតដែលមានអាណត្តិការងារប្រកបដោយភាពឯករាជ្យ មានធម្មនុញ្ញភាព។
សំលេងៈ
ជាមួយគ្នានេះអង្គការតម្លាភាពកម្ពុជា ក៏បានលើកឡើងដែរថា សម្រាប់ដំណើរការចុះឈ្មោះអ្នកបោះឆ្នោត ត្រូវលុបចោលទាំងស្រុង និងបង្កើតឲ្យមាននូវការចុះឈ្មោះបោះឆ្នោតដោយស្វ័យប្រវត្តិ តាមរយៈការចុះបញ្ជីអត្រានុកូលដ្ឋានមួយ ។
មិនតែប៉ុណ្ណោះ គណបក្សនយោបាយទាំងអស់ គួរធានាបានថា មានលទ្ធភាពស្មើគ្នា និងប្រកបដោយភាពយុត្តិធម៌ ក្នុងការទទូលបានប្រព័ន្ធប្រព័ន្ធផ្សព្វផ្សាយសាធារណៈ រួមទាំងយន្តការនានាផ្សេងទៀតដែលមានតម្លាភាព និងមានគណនេយ្យភាពជាសាធារណៈដែលរួមមានគណបក្សនយោបាយព្រមទាំងសង្គមស៊ីវិល ៕
Source from: Vayofm























Loading...




Post a Comment