(រូបភាពពីបណ្ដាញសង្គម) នាល្ងាចថ្ងៃព្រហស្បត្ដិ៍ ទី១៩ ខែកញ្ញានេះ មានព្រះសង្ឃចំនួនជាង១០០អង្គ បានតាំងសមាធិនៅ មុខសាល សន្និសីទចតុមុខ ដើម្បីស្នើរសុំព្រះមហាក្សត្រ ទ្រង់ព្រះតំរិះឡើងវិញ នូវការកោះហៅតំណាងរាស្ដ្រជាប់ឆ្នោត ចូលរួមប្រជុំសភាលើកដំបូង ដែលគ្រោងបើកធ្វើនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ខាងមុខនេះ។
ដំបូងឡើយ ព្រះសង្ឃទាំងជាង១០០អង្គនោះ មានបំណងចូលទៅបួងសួង សម្មាធិខាងមុខព្រះបរមរាជវាំង ដើម្បីសុំឲ្យព្រះមហាក្សត្រ ពន្យារពេលសម័យប្រជុំសភា ប៉ុន្ដែត្រូវបានសមត្ថកិច្ចរារាំង។
អ្វីជាការកត់សម្គាល់ ក្រៅពីព្រះសង្ឃ ក៏នៅមានប្រជាពលរដ្ឋរយនាក់ដែរ បានជួបជុំគ្នា ដើម្បីសុំឲ្យព្រះមហាក្សត្រ ពន្យារពេលសម័យប្រជុំសភា ហើយកម្លាំងសមត្ថកិច្ចចម្រុះ បានដាក់កម្លាំងការពារ និងបារ៉ាសនៅជុំវិញ ព្រះបរមរាជវាំង ដើម្បីថែរក្សាសន្ដិសុខ សុវត្ថិភាពនៅជុំបរិវេណ ព្រះបរមរាជវាំងផងដែរ៕
Source from: Vayofm























Loading...




Post a Comment