ក្នុងបទសម្ភាសន៏ជាមួយនឹងទូរទស្សន៏ Fox News របស់អាមេរិកកាលពីថ្ងៃពុធកន្លងទៅលោក Bashar al-Assad បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលរបស់លោកនឹងធ្វើការកំទេចអាវុធគីមីចោល ហើយក្នុងដំណើរការនេះនឹងត្រូវចំណាយថវិការអស់ប្រហែល ១ពានលានដុល្លាអាមេរិក។
កាលពីសប្តាហ៏មុនអាមេរិក និង រុស្ស៊ីបានស្វាគមន៏យ៉ាងខ្លាំងចំពោះការបើកទ្វាឲ្យមានការបំផ្លាញ់អាវុធគីមីពីសំណាក់រដ្ឋាភិបាលស៊ីរីបែបនេះ ហើយទាំងអាមេរិក និងរុស្ស៊ី បានព្រមព្រៀងជាមួយគ្នាហើយថា នឹងសហការរួមគ្នាដើម្បីកំទេចអាវុធគីមីឲ្យបានមុនពាក់កណ្តាលឆ្នាំ២០១៤។
ជាការកត់សម្គាល់ការដែរលោកប្រធានាធិបតីស៊ីរី Bashar al-Assad បង្ហាញ់ពីជំហរជាថ្មីទាក់ទងនឹងការបំផ្លាញ់អាវុធគីមីនេះ គឺស្របពេលដែលប្រទេសមហាអំណាចលើពិភពលោកកំពុងតែខ្វែងគំនិតគ្នាចំពោះការឆ្លើយតបទៅនឹងការប្រើប្រាស់អាវុធគីមីក្នុងប្រទេសស៊ីរី កាលពីថ្ងៃពេលថ្មីៗកន្លងទៅដោយបានបណ្តាលឲ្យមនុស្សប្រមាណ ១ពាន់នាក់បានស្លាប់។
ការខ្វែងគំនិតគ្នានេះ គឺក្រោយពេលដែលក្រុមអ្នកជំនាញ់របស់អង្គការសហប្រជាជាតិបានបង្ហាញ់របាយការណ៏ស៊ើបអង្កេតរបស់ខ្លួនដោយបញ្ជាក់ថា ពិតជាមានការប្រើប្រាស់អាវុធគីមីក្នុងប្រទេសស៊ីរីមែន។
ជាមួយគ្នានេះលោកអាសាឌ បានបដិសេធដាច់ខាតថា រដ្ឋាភិបាលរបស់ខ្លួនមិនមែនជាអ្នកនៅពីក្រោយខ្នងចំពោះការវាយប្រហារដោយអាវុធគីមីនោះទេ។
ក្រុមបក្សប្រឆាំងក្នុងប្រទេសស៊ីរីបានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បើកអន្តរាគមន៏ចូលទៅក្នុងប្រទេសនេះដោយបញ្ជាក់ថា មានតែវិធីនេះទេ ដែលអាចបញ្ចប់បញ្ហាដ៏ស្មុគស្មាញ់បាន។
យ៉ាងណាក៏ដោយរុស្ស៊ីបានប្រកាសប្រឆាំងដាច់ខាត់ មិនឲ្យមានការចូលអន្តរាគមន៏យោធាទៅក្នុងប្រទេសស៊ីរីនោះទេ។(ដោយៈអ៊ុន រស្មី)
Source from: Vayofm























Loading...




Post a Comment