Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​ព្រះសីហនុ៖ជនជាតិ​បរទេស​ម្នាក់​ត្រូវបាន​​គេ​​បញ្ជូន​យកមក​ធ្វើការ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ចំការចេកខណៈដែល​រូបគេ​បាន​សន្លប់​បាត់​បង់​ស្មារតីកាលពី​វេលា​ម៉ោង៧​យប់

​ខេត្ត​ព្រះសីហនុ ៖ ជនជាតិ​បរទេស​ម្នាក់ ​ត្រូវបាន​​គេ​​បញ្ជូន​យកមក​ធ្វើការ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ បង្អែក​ចំការចេក ខណៈដែល​រូបគេ​បាន​សន្លប់​បាត់​បង់​ស្មារតី កាលពី​វេលា​ម៉ោង ៧​យប់ ថ្ងៃទី​៣០ ខែកញ្ញា   ឆ្នាំ​២០១៣ ដែល​មូលហេតុ​នៃ​ការ​សន្លប់​នេះ​ត្រូវបាន​គេ​សន្និដ្ឋាន បណ្តាលមកពីការ​​ប្រើ​ប្រាស់​​ថ្នាំញៀន​ហួស​កម្រិត​។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ដែល​បានមក​ជាមួយ​ជនបរទេស​ខាងលើនេះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ Jam carbdem អាយុ ៤១​ឆ្នាំ ជា​ជន​ជាតិ​អង់គ្លេស មានមុខរបរ​ទេសចរ ស្នាក់នៅ​ផ្ទះជួល​មួយកន្លែង​ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​ដួលសន្លប់​កាលពី​វេលា​ម៉ោង​ប្រមាណ ៧​យប់​។

 

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មូលហេតុ​នៃ​ការ​សន្លប់​នេះ គឺ​បណ្តាលមកពី​ជនរងគ្រោះ​បានទទួល​រងគ្រោះថ្នាក់​ដោយ​សារ​តែ​ត្រូវ​ចោរឆក់​កាបូប កាលពី​យប់​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៣ បណ្តាល​ឲ្យ​ដួល​ក្បាល ខណៈដែល​​ជនរងគ្រោះ​មាន​ជំងឺ​ទឹកនោមផ្អែម​ជាប់​នឹង​ខ្លួន​​។ តាំងពី​ពេល​នោះមក​ជន​រ​ងគ្រោះ​តែងតែមាន​អាកា​រៈ​ភ្លឹកៗ​ស្មារតី និង​ឧស្សាហ៍​ឈឺក្បាល រហូតដល់​ថ្ងៃកើតហេតុ​គេ​ក៏​សន្លប់​តែម្តង​។​

 

​ដោយឡែក បើតាម​ប្រភព​មួយចំនួនទៀត​បានលើកឡើង​ថា តាម​ការពិត​ជនរងគ្រោះ​សន្លប់​បាត់ស្មារតី​នេះ គឺ​ដោយសារតែ​រូបគេ​ប្រើប្រាស់​ថ្នាំញៀន​ហួស​កម្រិត​ពេក ទើប​ធ្វើ​ឲ្យ​គាំងបេះដូង​សន្លប់​ដូច្នេះ នេះ​សំណាង​ហើយ​ដែល​ជនរងគ្រោះ មិនបាន​ស្លាប់បាត់​បង់ជីវិត​។​

 

​គួរ​បញ្ជាក់​​ផងដែរថា បញ្ហា​គ្រឿងញៀន​នៅក្នុង​ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ននេះ កំពុងតែ​រីក​រាលដាល​ដូច​ផ្សិត​ត្រូវ​ទឹកសន្សើម ខណៈដែល​សមត្ថ​កិច្ច​​មួយ​​ចំនួន ពិសេស​សមត្ថកិច្ច​រប​ស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ក្រោម​បញ្ជា​របស់លោក សាន់ ប៊ុនថន ហៅ​បាវ មាន​ភាព​អសកម្ម មិន​ខ្វាយខ្វល់​ពី​ការបង្ក្រាប គិតតែ​រឿង​ប្រមូល​ផលប្រយោជន៍ យកមក​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន។ បញ្ហា​នេះ​ទាម​ទារ​ឲ្យ​លោក នេ​ត សាវឿន មេត្តា​ពិ​និត្យ​មើល​​លក្ខណសម្បត្តិ របស់លោក សាន់ ប៊ុនថន ហៅ​បាវ នេះ​ឡើងវិញ​ជាបន្ទាន់ ដើម្បី​ចៀសវាង​កុំ​ឲ្យ​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​នេះ ក្លាយ​ជា​​តំបន់​ទេសចរណ៍​គ្រឿងញៀន​៕

1


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item