មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញរបាយការណ៍មួយនៅថ្ងៃទី១៩ កញ្ញានេះ ដោយបង្ហាញពីការធ្លាក់ចុះនៃស្ថានភាពសេរីភាពបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៣កន្លងទៅនេះ។
ការចេញរបាយការណ៍ ស្តីពីស្ថានភាពសេរីភាពបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជានេះ ជាការតាមដាន បន្ទាប់ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញ របាយការណ៍ម្តងរួចមកហើយកាលពីឆ្នាំ២០១០។ការចេញរបាយការណ៍ជាលើកទី២នេះ ធ្វើឡើងបន្ទាប់ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសង្កេតឃើញថា សិទ្ធសេរីភាពនៅក្នុងប្រទេសកម្ពុជា នៅតែមានការរឹតបណ្តឹងចំពោះប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងទំនើប ការគៀបសង្កត់មកលើក្រុមអង្គការសង្គមស៊ីវិល និងការរឹតបន្តឹងចំពោះការបញ្ចេញមតិរបស់សិស្សនិស្សិតសកលវិទ្យាល័យ មេធាវី និងអ្នកនយោបាយរបស់គណបក្សប្រឆាំងជាដើម។
តែយ៉ាងក៏ដោយ គោលបំណងនៃរបាយការណ៍នេះ គឺដើម្បីកត់សម្គាល់លើគំរូនៃការដាក់កំហិតលើសេរីភាពបញ្ចេញមតិនៅប្រទេសកម្ពុជា មុននឹងផ្តល់អនុសាសន៍ដ៏ជាក់លាក់ និងច្បាស់លាស់ជូនទៅរដ្ឋាភិបាល ដើម្បីធ្វើឲ្យសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាមានភាពប្រសើឡើង៕(ដោយៈ សៅ វិសាល)
Source from: Vayofm























Loading...




Post a Comment