“យើងមិនដែលធ្វើសកម្មភាពណាដើម្បីផលិតអាវុធប្រល័យលោកឡើយ សូម្បីតែអាវុធនុយក្លេអ៊ែរ ហើយយើងនឹងមិនធ្វើវាជាដាច់ខាត”។ នេះជាការលើកឡើងរបស់លោក លោក Hassan Rouhani ជាប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង ថ្លែងនៅក្នុងបទសម្ភាន៏ជាមួយនឹងបណ្តាញសារព័តមានរបស់អាមេរិក។
ជាការលើកឡើងក្រោយពេលដែលប្រធានាធិបតីអ៊ីរ៉ងរូបនេះ បានទទួលលិខិតមួយច្បាប់ពី ប្រធានាធិបតីអាមេរិក លោកបារ៉ាក អូបាម៉ា ទាក់ទងនឹងការបើកកិច្ចចរចាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងTehran។
លោក Hassan Rouhani បញ្ជាក់ថា លិខិតដែលទទួលបានពីមេដឹកនាំអាមេរិកនោះ គឺជាសញ្ញាដ៏វិជ្ជមានមួយសម្រាប់ដំណើរការនៃយល់ចិត្តគ្នាលើកម្មវិធីនុយក្លេអ៊ែរ។
នៅសប្តាហ៏ក្រោយនេះ ប្រធានាធិបតីរបស់អ៊ីរ៉ងនឹងទៅចូលរួមមហាសន្និបាតរបស់អង្កការសហប្រជាជាតិនាទីក្រុង ញូវយ៉កសហរដ្ឋអាមេរិក។ កាលពីថ្មីៗនេះដែរ រដ្ឋាភិបាលថ្មីរបស់អ៊ីរ៉ង ក៏បានធ្វើការដោះលែងអ្នកទោសនយោបាយចំនួន១១នាក់ផងដែរ ទៅតាមការសន្យាមុនពេលឡើងកាន់តំណែង។
ប្រការនេះ ក៏ត្រូវបានគេមើលឃើញថា អ៊ីរ៉ងកំពុងចាប់ផ្តើមកំណែរទំរង់បណ្តើរៗហើយ។ បើតាមការស្រាវជ្រាវរបស់អង្គការអន្តរជាតិមួយចំនួនបានបង្ហាញ់ថា មានអ្នកទោសនយោបាយជិត៨០០នាក់ កំពុងជាប់ឃុំខ្លួនក្នុងប្រទេសអ៊ីរ៉ង។
គេបានដឹងហើយថា ប្រទេសអ៊ីរ៉ងត្រូវបានអង្គការសហប្រជាជាតិនិង ក្រុមបណ្តាប្រទេសលោកខាងលិចដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនដង ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ព្រោះប្រទេសទាំងនោះចោទប្រកាន់ថា អ៊ីរ៉ងកំពុងចំរាញ់សារធាតុអ៊ុយរ៉ាញូម ដើម្បីផលិតអាវុធនុយក្លេអ៊ែរ។
តាមរយៈទណ្ឌកម្មទាំងអស់នេះ អ៊ីរ៉ងបានប្រឈមនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំងតែទោះបីជាយ៉ាងនេះក្តីប្រទេសនេះនៅតែប្រកាន់ជំហររបស់ខ្លួនដដែល។
យ៉ាងណាក៏ដោយក្រោយពេលរដ្ឋាភិបាលថ្មីរបស់អ៊ីរ៉ងដែលដឹកនាំដោយលោក Hassan Rouhani ឡើងកាន់អំណាចនាពេលថ្មីៗនេះមក ដំណើរការឆ្ពោះទៅរកកិច្ចចរចាហាក់ដូចជា មានភាពប្រសើរជាងមុន បើប្រៀបធៀបទៅនឹងមេដឹកនាំចាស់។
ព្រោះនៅពេលលោក Hassan Rouhani ឡើងកាន់តំណែងនោះ លោកបានប្រកាសហើយថា រដ្ឋាភិបាលរបស់ខ្លួននឹងព្យាយាមដោះស្រាយដ៏ស្មុគស្មាញ់ជាមួយនឹង ប្រទេសមហាអំណាចឲ្យបានឆាប់រហ័ស ដើម្បីបង្កើនកិច្ចសហការណ៏ជាមួយគ្នាឡើងវិញ។(ដោយៈអ៊ុន រស្មី)
Source from: Vayofm























Loading...




Post a Comment