មួយសបា្តហ៍មកនេះនៅភាគនិរតីនៃប្រទេសមិចស៊ិចកូបានទទូលរងការវាយប្រហារផ្ទួនៗ ពីព្យុះត្រូពិចដោយបណ្តាលឲ្យមានមនុស្សជាង៨០នាក់ ស្លាប់យ៉ាងអាណោចអាធម៌ជាទីបំផុត។
រីដោយឡែកមនុស្សជាង៥៨ នាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា កំពុងតែបាត់ខ្លួននៅឡើយ បន្ទាប់ពីបាក់ដីកប់នៅភូមិ La Pintada ដែលស្ថិតនៅក្នុងរដ្ឋ Guerrero ប្រទេសមិចស៊ិចកូ។
ហើយឥឡូវព្យុះភ្លៀងមួយនេះបាននឹងកំពុងតែបង្កើនឥទ្ធិពលរបស់ខ្លួន ដើម្បីប្រែក្លាយទៅជាព្យុះកំបុតត្បូងដ៏កាចសាហាវដែលខិតទៅជិតតំបន់ខាងលិចឆៀងខាងជើងប្រទេស។
បើតាមអ្នកឧតុនិយមវិទ្យាអាមេរិកបានអះអាងថា ព្យុះប្រភេទនេះកំពុងតែគំរាមគំហែង បង្ករសេចក្តីវិនាសកាន់តែធ្ងន់ធ្ងរថែមទៀត។ ព្យុះHurricane Manuel បានគួចបោកបក់ខ្យល់១២០គីឡូម៉េត្រ ក្នុងរយៈពេលមួយម៉ោង ហើយក៏កំពុងតែសំដៅឆ្ពោះទៅរកឆ្នេសមុទ្រមិចស៊ិចកូទៀតផង។
ក្នុងហេតុការណ៍ដ៏អាក្រក់នេះប្រធានាធិបតីមិចស៊ិចកូ លោកEnrique Pena Nieto បាននិយាយថា ព្យុះកំបុតត្បួងនេះមានឥទ្ធិពលកំណាចបំផុតដោយបង្កទៅជាការបាក់ដីសម្លាប់មនុស្សយ៉ាងច្រើន។ យ៉ាងណាក៏ដោយលោកមិនទាន់អាចបញ្ជាក់ បាននូវឡើយពីចំនួនសាកសពដែលកប់បាត់នៅក្រោមផ្ទាំងដី។
និយាយពីភ្ញៀវទេសចរណ៍បរទេសរាប់ពាន់នាក់ ក៏ត្រូវបានជម្លៀសតាមយន្តហោះចាក់ចេញពីតំបន់គ្រោះថ្នាក់ទៅកាន់ទីមានសុវត្ថិភាពដែរ។
គួរបញ្ជាក់ថា នេះគឺជាលើកទីមួយ ហើយសម្រាប់ប្រទេសមិចស៊ិចកូ ដែលទទូលរងការវាយប្រហារដោយព្យុះកំបុតត្បួងដ៏គ្រោះថ្នាក់ជាទិបំផុតក្នុងរយៈពេល២៤ម៉ោង គិតចាប់ពីឆ្នាំ១៩៥៨មក៕(ដោយៈថា ថៃ)
Source from: Vayofm























Loading...




Post a Comment