រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយប្រាប់ដល់ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលបានបញ្ចេញមតិតាមរយៈប្រព័ន្ធផ្សព្វផ្សាយវិទ្យុកាសែត គេហទំព័រ។
ជាពិសេសបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុកថា ការប្រើសិទ្ធិបញ្ចេញមតិទាំងអស់ត្រូវគោរពទៅតាមលក្ខខណ្ឌច្បាប់កំណត់ជាពិសេសមិនត្រូវប៉ះពាល់ដល់ស្ថាប័ន និងអង្គព្រះមហាក្សត្រ។
រាជរដ្ឋាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបរក្សាតម្លៃថ្លៃថ្នូរលើកតម្កើងអង្គព្រះមហាក្សត្រនិងគោរពរដ្ឋធម្មនុញ្ញាដែលជាច្បាប់កំពូលឲ្យបានគ្រប់ៗគ្នា។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៏របស់រដ្ឋាភិបាលនេះបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលកត់សំគាល់ឃើញមួយរយៈពេលចុងក្រោយនេះ ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋមួយចំនួន តាមរយៈប្រព័ន្ធផ្សព្វផ្សាយ វិទ្យុកាសែត គេហទំព័រ ជាពិសេសបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក បានជ្រុលជ្រួសនាំឲ្យប៉ះពាល់ដល់ព្រះកិត្តិយស និងព្រះកិត្តិនាមរបស់ព្រះករុណាព្រះមហាក្សត្រ៕
Source from: Vayofm























Loading...




Post a Comment