Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​បាតុកម្ម​ដែល​បានចាប់ផ្តើម តាំងពី​ព្រឹក​ព្រលឹម រហូតដល់​វេលា​ម៉ោង​៦​ល្ងាច ទើប​បញ្ចប់របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ពលរដ្ឋ​ចូលរួម​រាប់ម៉ឺន​នាក់​ចូលរួម ត្រូវបាន​លោក សម រង្ស៊ី ប្រកាសថា ប្រកប​ដោយ​ភាពជោគជ័យ​។​លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃស្អែក និង​ថ្ងៃ​ខានស្អែក​បន្ដទៀត​។

​យ៉ាងណាក៏ដោយ បាតុកម្ម​ថ្ងៃទី​១ របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​កើតមាន​នូវ​អំពើ​ហិង្សា​ខ្លះៗ​ដែរ ដោយ​លើក​ទី​១ បាន​កើតឡើង រវាង​ក្រុម បាតុករ​មួយក្រុម និង​កម្លាំង​សមត្ថកិច្ច នៅ​មុខ​វត្ត​ឧណ្ណា​ឡោម ខណ្ឌ​ដូន​ពេញ​។

រហូតដល់​ម៉ោង​ជិត​៧​យប់ លោក សម រង្ស៊ី ប្រកាស​ឲ្យ​ក្រុមបាតុករ​សម្រាករង់ចាំ​បន្ត​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃស្អែក​។ ប៉ុន្តែ​នៅ​ម៉ោង ជាង​៧​យប់ បាតុករ​មួយក្រុម​ទៀត បាន​នាំគ្នា​ប្រមូលផ្តុំ នៅ​ចំណុច រោងកុន​លុច្ស និង បន្ត​ដើរ​ទៅកាន់ ស្ពាន​អាកាស​ក្បាលថ្នល់ ទើប​បាន​បង្កអោយមាន​ការប៉ះទង្គិច​ម្តង​ទៀត​រហូត​សមត្ថកិច្ច​បង្ខំចិត្ត​បាញ់ គ្រាប់​បែកផ្សែង​បំបែក​ក្រុម​បាតុករ​។​

នៅ​ថ្ងៃ​ម្សិលមិញ ចាប់ពី​ម៉ោង ៩​ព្រឹក រហូតដល់​ម៉ោង ១១​ថ្ងៃ​ជិត​ថ្ងៃត្រង់ មាន​មនុស្ស​២០​នាក់​បាន​ដួលសន្លប់ ខ្លះ​ខ្យល់គរ ។ ក្រុមនិស្សិត​ស្ម័គ្រចិត្ត​ប្រមាណ ២០០​នាក់ បាន​ជួយ​សង្គ្រោះ​បឋម ដោយ​បាន​ដើរ​ចែក​សំឡី​មាន​ដាក់​ថ្នាំ​សម្រួល​ដង្ហើម និង​ចែក​ប្រេងខ្យល់។

​ដោយឡែក បើ​យើង​ទៅ​មើល​ផ្លូវ​សំខាន់ៗ​មួយចំនួនទៀត នៅ​រាជធានី​ភ្នំពេញ វិញ​ត្រូវបាន​បិទ​ដោយ​របង​បន្លា​លួស និង មិន​អនុញ្ញាតិ​អោយធ្វើ​ចរាចរណ៍​ដែរ​។ ការបិទផ្លូវ​នេះ បាន​បង្ក​ការកកស្ទះ នៅ​បណ្តា​ផ្លូវ​មួយចំនួន ដែល​ធ្វើអោយប្រជាពលរដ្ឋ មាន​ការធុញទ្រាន់ ។​


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item