នៅថ្ងៃធ្វើមហាបាតុកម្មអហឹង្សា និងសន្តិភាព របស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃអាទិត្យ ទី១៥កញ្ញានេះ មានព្រះសង្ឃចន្លោះពី ៣០០អង្គ ទៅ៤០០អង្គ ដែលមកពីវត្តនានា ក្នុងរាជធានីភ្នំពេញ និងតាមខេត្ត បាននិមន្តចូលរួម បើទោះបីជា សម្តេចព្រះសង្ឃរាជទាំង២គណៈ បានចេញសេចក្តីណែនាំបន្ថែម ដោយមិនអនុញ្ញាតិឲ្យ្យបុព្វជិត ចូលរួមមហារបាតុកម្មរបស់គណបក្សសង្គ្រោះជាតិឡើយ។ ហើយបើរាល់បុព្វជិតទាំងឡាយណា ប្រព្រឹត្តផ្ទុយពីព្រះរាជសង្ឃប្រកាស និង ច្បាប់រដ្ឋ នោះនឹងត្រូវទទួលទោសានុទោស តាមច្បាប់ព្រះពុទ្ធសាសនា និងច្បាប់រដ្ឋជាធរមាន ។ ដោយឡែក ព្រះសង្ឃ ព្រះនាម ប៊ុន ណាយីន ដែលនិមន្តចូលរួមមហាបាតុកម្មនេះ បានមានសង្ឃដីការថា ព្រះសង្ឃមានសិទ្ធិចូលរួមបោះឆ្នោត ដូច្នេះព្រះសង្ឃក៏មានសិទ្ធិ ចូលរួមធ្វើបាតុកម្ម ហើយការចូលរួម ថ្ងៃនេះ គឺដោយសារការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងមកនេះ មានភាពមិនប្រក្រតី ៕
Source from: Vayofm























Loading...




Post a Comment