ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងជួបប្រជុំគ្នានៅថៃ្ងចន្ទ ទី១៦ ខែកញ្ញានេះ វេលាម៉ោង៩ព្រឹក នៅមន្ទីររដ្ឋសភាជាតិ។ កិច្ចប្រជុំនេះត្រូវបានមន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជាចំនួន អះអាងថា នឹងពិភាក្សាតែលើការជជែកចរចាអំពី រចនាសម្ព័ន្ធដឹកនាំរដ្ឋសភា អាណត្តិថ្មី មិនមែនចចារដើម្បីបង្កើតគណៈកម្មការចម្រុះនោះទេ។
ដោយឡែកគណបក្សសង្គ្រោះជាតិ វិញនូវតែរក្សាជំហរដដែល ជំហរទាមទារឲ្យមានការដោះស្រាយភាព មិនប្រក្រតី នៃការបោះឆ្នោត មុននឹងឈានដល់ការជជែកពីរចនាសម្ព័ន្ធ ថ្នាក់ដឹកនាំរដ្ឋសភា។ ដូច្នេះកិច្ចប្រជុំនៅថ្ងៃនេះ អាចខុសគោលបំណង នៃការចង់បាននៃគណបក្សទាំងពីរ។ ប៉ុន្តែគេនៅតែសង្ឃឹមថា អាចនឹងមានលទ្ធផលល្អខ្លះ ក្រោយកិច្ចប្រជុំបញ្ចប់។
គួរបញ្ជាក់ថា សមាសភាពចូលរួមប្រជុំនៅថ្ងៃចន្ទទី១៦ខែកញ្ញានេះ គណបក្សប្រជាជនមាន៖លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេងសក់ សេដ្ឋា លោក សាយ ឈុំ និង លោក សោម សឿន។ រីឯសមាស ភាពគណបក្សសង្គ្រោះជាតិ គឺលោកសម រង្ស៊ី លោក កឹម សុខា លោក ប៉ុល ហំម លោកយឹម សុវណ្ណ លោក អេង ឆៃអ៊ាង លោក គួយ ប៊ុនរឿន។
Source from: Vayofm























Loading...




Post a Comment