Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មនុស្ស​៣​នាក់​​បាន​​រងរបួស ក្នុងនោះ​​មាន​ម្នាក់​ ជា​ប៉ូលិស​​​ដោយសារ​ការប៉ះទង្គិច​​រវាង​ក្រុមបាតុករ​មួយ​ក្រុម និង កម្លាំង​សមត្ថកិច្ច នៅមុខ​វត្ត​ឧណ្ណាឡោម ខណ្ឌ​ដូនពេញ។ ក្រុមបាតុករ​បានប្រើ​ដុំថ្ម​គប់ ទៅលើ​សមត្ថកិច្ច និង ទម្លុះរណាំង​បន្លាលួស​របស់​សមត្ថកិច្ច​ដែល​ដាក់​រារាំង។

ក្រុមបាតុករ​នេះ ត្រូវបានគេ​អះអាងថា ជា​ប្រជាពលរដ្ឋ ដែលរស់​នៅជិត​ទីនោះ និង មានខ្លះ​ជាអ្នកភូមិ​បឹងកក់ និង អ្នកភូមិ​បុរីកីឡា ដែលបាន​រើបារ៉ាស់ របស់​សមត្ថកិច្ចចេញ ទើបបង្ក​ជាការ​ប៉ះទង្គិច។​សមត្ថកិច្ច​​បាន​បង្កើន​កំលាំង​ការពារ នៅកន្លែង​កើតហេតុ ជាបន្ត​បន្ទាប់ និង បានប្រើរថយន្ត ពន្លត់អគ្គិភ័យ រថយន្តបាញ់ទឹក និង បាញ់គ្រាប់បែកផ្សែង ប្រមាណ២០​គ្រាប់​បំបែក​ក្រុមបាតុករ​ផងដែរ។

ជាការកត់សម្គាល់ ថ្នាក់ដឹកនាំ​គណបក្ស​សង្រ្គោះជាតិ គឺលោក ស្រី មូរ សុខហួរ បាន​ប្រកាស​មិនអោយ បាតុករដែល​ជួបជុំនៅ​ទីលាន​ប្រជាធិបតេយ្យ ទៅកន្លែង​ប៉ះទង្គិច ដោយ​គំរាមថា បាតុករ​ត្រូវ​ទទួល​ខុសត្រូវ​ខ្លួនឯង បើមាន​គ្រោះថ្នាក់​អ្វី​កើត​ឡើង។

រហូត​ដល់​ម៉ោង​៥ល្ងាច ទើបស្ថានការណ៍​មានភាព​ធូរស្រាល ក្រោយពី​លោកស​មរង្ស៊ី គណបក្ស សង្រ្គោះ​ជាតិ ចុះអន្តរាគមន៍ និង ដឹកនាំ​បាតុករ​មកទីលាន​ប្រជាធិបតេយ្យវិញ ។ លោក​សមរង្ស៊ី ក៏បាន​អោយ​អាជ្ញាធរ​ចាត់វិការ​តាមផ្លូវច្បាប់​ផងដែរ ចំពោះ​បាតុករ ដែល​មិនព្រម​បញ្ឈប់ សកម្មភាព​តតាំង​ជាមួយ​សមត្ថកិច្ច។


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item