Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ក្រោយពី​មាន​ការលើកឡើង​មួយចំនួន​អំពី​ការ​ជាប់​គាំង​​នយោបាយ​​នោះ​​រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ លោក​ឧបនា​យក​រដ្ឋ​មន្ដ្រី​ ​សុខ អាន ​នៅ​ថ្ងៃ​ទី​២០ ​ខែកញ្ញា​​នេះ ​បានបញ្ជាក់ថា ​កម្ពុជា​មិន​បាន​ជាប់​គាំង​នយោបាយ​​នោះទេ​។

ការបញ្ជាក់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន ខាងលើនេះ​គឺធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស​ថៃ​។

​ក្រោយ​ជំនួប​នោះ​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក​ឯក ថា បានឲ្យដឹង​ថា លោក​ឧបនាយករដ្ឋមន្ត្រី​ សុខ អាន បាន​បញ្ជាក់​ប្រាប់​ទៅ​លោក​អតីត​ឧបនា​យករដ្ឋមន្ត្រី​ថា កម្ពុជា​មិន​បាន​រាំងស្ទះ​នយោបាយ​ក្រោយ​ការបោះឆ្នោត​ដូច​ជា​ការលើកឡើង​របស់​សាធារណជន​មួយចំនួន​នោះ​ឡើយ ហើយ​បើ​តាម​ផ្លូវច្បាប់​។​

​គួរកត់សម្គាល់ថា មាន​មតិ​មួយចំនួន​បានលើកឡើង​ថា ប្រទេស​កម្ពុជា​កំពុង​ជាប់គាំង​នយោបាយ​ក្រោយ​ការបោះឆ្នោតជាតិ​អណ្ណត្ដិ​ទី​៥ ខណៈ​ដែល​គណបក្ស​​សង្គ្រោះ​ជាតិ ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត និង​ប្រកាស​មិន​ចូលរួម​បង្កើត​រដ្ឋាភិបាល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ បើសិន​គ្មាន​ការ​ដោះ​ស្រាយ​ពី​បញ្ហា​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​៕


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item