ដំណើរទស្សនកិច្ចរបស់លោកស្រី អ៊ុង សានស៊ូជី មេដឹកនាំលទ្ធិប្រជាធិបតីមីយ៉ាន់ម៉ាទៅកាន់ប្រទេសសិង្ហបុរីនេះ គឺមានរយៈពេល៥ថ្ងៃ ហើយក្នុងនោះលោក ស្រីត្រូវចូលជួបពិភាក្សាជាមួយនឹងមេដឹកនាំជាច្រើនរូបផងដែរ ក្នុងនោះក៏មាននាយករដ្ឋមន្ត្រីសិង្ហបុរី លី ស៊ានឡុង។
ក្រៅពីជំនួបជាមួយនឹងមេដឹកនាំសិង្ហបុរី លោកស្រី អ៊ុង សានស៊ូជី ត្រូវធ្វើបទបង្ហាញ់នៅតាមសាកលវិទ្យាល័យល្បីៗរបស់សិង្ហបុរីផងដែរ។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរីរយៈពេល៥ថ្ងៃនេះ គឺធ្វើឡើង២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកស្រី អ៊ុង សានស៊ូជី ត្រឡប់មកពីបំពេញទស្សនកិច្ចនៅប្រទេសចំនួន៣នៅតំបន់អ៊ឺរ៉ុប។
ជាការកត់សម្គាល់ប្រទេសសិង្ហបុរីកំពុងបង្កើនការវិនិយោគក្នុងប្រទេសមីយ៉ាន់ម៉ា ស្របពេលដែលប្រទេសមួយនេះកំពុងត្រូវការប្រភពដើមទុន ប្រភពធនធានមនុស្ស និងបច្ចេកវិទ្យាដើម្បីធ្វើការកែទំរង់វិស័យសេដ្ឋកិច្ច ឆ្ពោះទៅរកការអភិវឌ្ឍន៏ឲ្យបានឆាប់រហ័ស ដោយនៅគិត្រឹមខែកក្ដដា២០១៣នេះ ទំហំវិនិយោគទុនសរុបរបស់សិង្ហបុរីក្នុងប្រទេសមីយ៉ាន់ម៉ាមានចំនួន ២,៣៥៨លានដុល្លាអាមេរិក ដោយផ្តោតលើគម្រោងចំនួន៩០។
ចំណែកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីក៏បានកើនឡើងផងដែរ។ បើយោងតាមរបាយការណ៏របស់ប្រទេសសិង្ហបុរីឲ្យដឹងថា កាលពីឆ្នាំ ២០១២កន្លងទៅ ទំហំពាណិជ្ជកម្មសរុបរវាង ប្រទេសទាំងពីមានចំនួន២,៧៨២លានដុល្លាអាមេរិក។
ក្នុងនោះមីយ៉ាន់ម៉ាបាននាំទំនិញទៅសិង្ហបុរី មានតម្លៃសរុបជិត ៣រយលានដុល្លា ខណៈពេលដែលសិង្ហបុរីបាននាំទំនិញទៅកាន់មីយ៉ាន់ម៉ាគិតជាទឹកប្រាក់សរុប ប្រមាណជាង២ពាន់លានដុល្លាអាមេរិក។(ដោយៈអ៊ុន រស្មី)
Source from: Vayofm























Loading...




Post a Comment