Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ល្បិចកល​គិតទុក​ជាមុន​ក្នុងការ​បដិសេធ​មិន​ទ​ទូល​ស្គាល់​លទ្ធផល​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​បកអាក្រាត​ដោយ​សៀវភៅ​សរ​មួយ​ក្បាល ស្តី​ពី​ការបោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៣។

សៀវភៅ​សរ មួយ​ក្បាល​នេះ​ចេញ​ផ្សាយ​ដោយ​អង្គភាព​ពត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​ក្នុង​ស​ន្និសិទ​ការ​សារពត៌មាន កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា​នេះ។

​ល្បិចកល​ដែល​បង្ហាញ​ដោយ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​បាន​លើក​ឡើង​ចំនួន​១០ ក្នុងនោះ​រួមមាន​ទី​១ ការបដិសេធ​នៅ​លទ្ធផល​បោះឆ្នោត​នៅ​មុន​ការបោះឆ្នោត ទី​២​ ឧបាយកល​ចោទប្រកាន់​​លើ​នីតិវិធី​នៃ​ការចុះឈ្មោះ​បោះឆ្នោត។

ទី​៣ការរើសអើង​ប្រកាន់​ពួជ​សាសន៍ និង​បណ្តុះ​គំនិត​ញុះញង់​ឲ្យមាន​គំនុំ​ជាតិ​សាសន៍ ទី​៤​ការបំបោង​ព័ត៌មាន​មិន​ពិតដោយ ​COMFREL ពាក់ព័ន្ធ​នឹង​ទឹកខ្មៅ ទី​៥ ការប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ទី​៦ ការប្រកាស​បំផ្លើស​លទ្ធផល​នៃ​ការបោះឆ្នោត។

ទី​៧​ការព្យាយាម​របស់លោក​សម រង្ស៊ី ដើម្បី​បដិសេធ​លទ្ធផល​បោះឆ្នោត ទី​៨ ការចោទប្រកាន់​បំពោះគ​ជ​ប ទី​៩ ការចោទប្រកាន់​ចំពោះ​ក្រុមប្រឹក្សាធម្មនុញ្ញ  និង​ទី​១០ ការទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចំរុះ ដោយ​មាន​ការចូលរួម​របស់​សង្គម​ស៊ីវិល និង​អង្គការ​សហប្រជាជាតិ ។​

​ដោយ​សំអាង​លើ​ល្បិចកល​ទាំង​​១០​ចំនុច​នេះ​ត្រូវបាន​លោកកែវ រ៉េមី រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី លើកយក​មក​អធិប្បាយ​នៅ​ចំពោះមុខ​អ្នកសារ​ព័ត៌មាន​​ថា គណបក្សប្រឆាំង​ជារឿយៗ​បានប្រកាសថា ខ្លួន​មិន​ចូលរួម​ការបោះឆ្នោត និង​បដិសេធ​លទ្ធផល​បោះឆ្នោត​។

លោក​បន្តថា គណៈបក្ស​សង្គ្រោះ​ជាតិ​តែងតែ​បង្កើតជា​លេស​ឡាំ​ប៉ា​ប​ដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត ប្រសិនបើ​ខ្លួន​ចាញ់ ប៉ុន្តែ​សំងំ​ទ​ទូល​យក​លទ្ធផល​បើ​ខ្លួន​​ឈ្នះ។

លោក​កែវ រ៉េមីៈ

​ជា​ប្រតិ​ប​កម្មតប​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី​មួ​រ សុខ​ហូរ បាន​ចេញ​មុខ​លើក​ថា មិនមាន​អ្វី​ប្លែក​នោះ​ទេ​ចំពោះ​ការចេញ​សៀវ​សរ​នោះ​។

ប៉ុន្តែ​​​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹង​ជា​មុន​ថា ការបោះ​ឆ្នោត​មិន​ប្រព្រឹត្តទៅ​ដោយ​សេរី​យុត្តិធម៌ ត្រឹមត្រូវ ព្រោះ​ប្រព័ន្ធ​នៃ​ការបោះឆ្នោត​មិន​ត្រូវបាន​ធ្វើ​កំណែ​ទម្រង់​នោះឡើយ ចាប់តាំងពី​ឆ្នាំ១៩៩៨មក​ម្លេះ។

លោកស្រី​បញ្ជាក់​យ៉ាង​ច្បាស់​ថា បក្ស​សង្គ្រោះ​ជាតិ គ្មាន​ល្បិចកល​អ្វី​នោះ​ទេ​ព្រោះ​អ្វីៗ​​ដែល​បាន​និយាយ​ទាំង​ប៉ុន្មាន គឺ​សុទ្ធតែ​រឿង​បច្ចេកទេស​ទាំងអស់។

សំលេងៈ

​គួរបញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​មិន​ទ​ទូល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​ប្រកាស​ជា​ផ្លូវការ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កាលពី​ថ្ងៃ​ទី៨ ខែកញ្ញា​នោះទេ​។

លទ្ធផល​ជា​ផ្លូវការ​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទ​ទូល​បាន​​៦៨​កៅអី​នៃ​រដ្ឋសភា ដោយឡែក​គណៈបក្ស​សង្គ្រោះ​ជាតិ​ទ​ទូល​បាន​ចំនួន​៥៥​កៅអី ក្នុង​ចំណោម​​១២៣ អាសនៈ​នៅក្នុង​រដ្ឋសភាជាតិ។

គណបក្សជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ក៏​បាន​ប្រកាស​ធ្វើ​ពិហិការ​មិន​ចូលរួម​ប្រជុំ​សភា​ទៀតផង​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ក្រោម​ព្រះរាជាធិបតី​នៃ​ព្រះមហាក្សត្រ ព្រះ​បាទ​នរោត្តម​សហមុនី៕(ដោយៈថា ថៃ)​


Source from: Vayofm

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item